បើកវគ្គចុងក្រោយនៃការជ្រើសរើសវណ្ណកម្មសារព័ត៌មានជាតិលើកទី១១ឆ្នាំ២០១៦
|
នាព្រឹកថ្ងៃទី២មិថុនានៅទីក្រុងហាណូយ ក្រុមប្រឹក្សាររង្វាន់សារព័ត៌មានជាតិ បានបើកវគ្គចុងក្រោយ នៃការជ្រើសរើសវណ្ណកម្មសារព័ត៌មានជាតិ លើកទិ១១ ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ ប្រធានសមាគមអ្នកកាសែតវៀតណាម លោកThuan Huu បានវាយតំលៃថា៖បណ្ដាវណ្ណកម្មបានបង្ហាញច្បាស់នូវព្រឹត្តិការណ៍ធំៗរបស់ប្រទេសជាតិ ក្នុងឆ្នាំ២០១៦។
“វណ្ណកម្មទាំងនេះសុទ្ធជាវណ្ណកម្មឆ្នើម ទាំងខ្លឹមសារនិងរបៀប បានបង្ហាញច្បាស់ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ សន្តិសុខជាតិរបស់ប្រទេសជាតិ មានការតម្រង់ទិសសារធារណះមតិ។ ក្រុមប្រឹក្សានឹងជ្រើសរើសវណ្ណកម្មឆ្នើមបំផុត ដើម្បីប្រគល់រង្វាន់ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាអ្នកកាសែតវៀតណាម (ថ្ងៃទី២១ មិថុនា)៕”