បើកមហោស្រពសាគូរ៉ាជប៉ុន- ទីក្រុងហាណូយឆ្នាំ​២០១៩

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២០ខែកុម្ភៈ នៅទីក្រុងហាណូយ មន្ទីរវប្បធម៌ កីឡាទីក្រុងហាណូយ បានរៀបចំសន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពសាគូរ៉ាជប៉ុន- ទីក្រុងហាណូយឆ្នាំ២០១៩ ដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរួមសហការជាមួយ ស្ថានទូតជប៉ុនប្រចាំនៅវៀតណាម រួមជាមួយក្រុមហ៊ុនភាគហ៊ុនជឿនលឿនអន្តរជាតិ (AIC) រៀបចំឡើងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។
បើកមហោស្រពសាគូរ៉ាជប៉ុន- ទីក្រុងហាណូយឆ្នាំ​២០១៩ - ảnh 1 សន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពសាគូរ៉ាជប៉ុន- ទីក្រុងហាណូយឆ្នាំ២០១៩ (រូបថត៖ internet)

មហោស្រពសាគូរ៉ាឆ្នាំនេះ បានបើកនាយប់ថ្ងៃទី ២៩ ខែមិនា នៅផ្ទៃសួនផ្ការូបសំណាក់ស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem។ ឆ្នាំនេះ មានដើម  សាគូរ៉ាចំនួន ១០០ ដើម និង មែកផ្កាសាគូរ៉ាគ្រប់ប្រភេទចំនួន ២០ ០០០ រួមជាមួយផ្កាមួយចំនួនរបស់វៀតណាម។ នាពេលបិទបញ្ចប់មហោស្រពនេះ ដើមសាគូរ៉ាមួយចំនួននឹងត្រូវបានដាំនៅទីក្រុងហាណូយ។ ទន្ទឹមនឹងនេះ មហោស្រពលើកនេះ នឹងឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយចំនួនរបស់ជប៉ុន តាំងបង្ហាញម្ហូបអាហារវៀតណាម ជប៉ុន និងកិច្ចសន្ទនាផ្លាស់ប្ដូរជំរុញការវិនិយោគ ទេសចរណរវាងទីក្រុងហាណូយ និងជប៉ុន។លោក To Van Dong ប្រធានមន្ទីរវប្បធម៌និងកីឡាទីក្រុងហាណូយបានឲ្យដឹងថា៖

"នេះគឺជាលើកទី ៤ ហើយ ដែលមហោស្រពសាគូរ៉ាត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ការជ្រើសរើស ឯកអគ្គរដ្ឋទូតផ្កាសាគូរ៉ាគឺជាខ្លឹមសារថ្មីនៃឆ្នាំនេះ ដើម្បីធ្វើជាស្ពានតភ្ជាប់វប្បធម៌ បង្កើនទំនាក់ទំនងរវាងវៀតណាម និងជប៉ុន។បណ្ដាសកម្មភាពវប្បធម៌គឺបានប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយផងដែរ”៕

ប្រតិកម្មទៅវិញ