ពិធីបើកមហោស្រពវិទ្យុទូទាំងប្រទេសលើកទី ១៦។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជិត ៨០ ឆ្នាំនៃការកសាង អភិវឌ្ឍ និងរីកចម្រើន វិទ្យុសម្លេងវៀតណាមនិយាយដោយឡែក និងផ្នែកវិទ្យុនិយាយ រួម កាន់តែអះអាងបាននូវឋានៈនិងតួនាទី ជាអាវុធមនោគមវិជ្ជាដ៏មុតស្រួច ជាបណ្តាញ ព័ត៌មានស្នូល ត្រួសត្រាយផ្លូវ នាំមុខគេ និងតម្រង់ទិសមតិសាធារណៈ។ ទន្ទឹមនឹងនោះ ជាវេទិកាដែលអាចទុកចិត្តបានសម្រាប់ប្រជាជនចូលរួមក្នុងការត្រួតពិនិត្យ រិះគន់ និង គ្រប់គ្រងសង្គម; ជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងប្រជាជន រួមចំណែកបង្កើតការ ស្រុះចិត្តគំនិតសង្គម និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើបក្ស និងរដ្ឋផងដែរ។
ដើម្បីលើកកំពស់ថែមទៀតនូវតួនាទី និងឋានៈនៃផ្នែកវិទ្យុក្នុងយុគសម័យថ្មី ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានស្នើឱ្យ វិទ្យុសម្លេងវៀតណាម និងអង្គភាពវិទ្យុនានា ត្រូវមានភាពម្ចាស់ការ ភាពទាន់ពេល វេលា និងភាពច្នៃប្រឌិតថែមទៀតក្នុងការងារឃផសនា ផ្សព្វផ្សាយព័ត៌មាន; ច្បាមជាប់ នូវតថភាពដ៏រស់រវើកនៃជីវភាពសង្គម និងបុព្វហេតុផ្លាស់ប្ដូរថ្មី; ត្រៀមខ្លួនជាស្រេចលះ បង់ ដើរជួរមុខ សិក្សាអំពីបញ្ហាធំ បញ្ហាថ្មី និងបញ្ហាលំបាករបស់ប្រទេសជាតិ; ឃោសនាគោលមាគ៌ា គោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ទៅកាន់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
ដោយមានប្រធានបទ “វិទ្យុវៀតណាម - ភាពចម្រុះក្នុងការធ្វើបរិវត្តកម្មឌីជីថល” មហោស្រពវិទ្យុទូទាំងប្រទេសលើកទី ១៦ ឆ្នាំ ២០២៤ មានការចូលរួមរបស់អង្គភាព ចំនួន ៨១ ដោយមានស្នាដៃចំនួន ៣៨០ ចែកជា ៦ ប្រភេទ៖ បទយកការណ៍ កម្មវិធី ឯកទេស បទសម្ភាសន៍ កម្មវិធីផ្សាយសម្លេងជាភាសាជនជាតិភាគតិច រឿងរ៉ាវវិទ្យុ កម្មវិធីវិទ្យុផ្សាយផ្ទាល់៕