បើកមហោស្រពបទចម្រៀង Van និងបទចម្រៀង Chau van ទូទាំងប្រទេសនៅក្នុងមហោស្រព Hue

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី២៦ មេសា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងមហោស្រពបទចម្រៀង Van បទចម្រៀង Chau van ទូទាំងប្រទេសឆ្នាំ២០១៨។ 
បើកមហោស្រពបទចម្រៀង Van និងបទចម្រៀង Chau van ទូទាំងប្រទេសនៅក្នុងមហោស្រព Hue - ảnh 1ទិដ្ឋភាពនៃពិធីបើកមហោស្រពបទចម្រៀង Van បទចម្រៀង Chau van 

នេះជាសកម្មភាពវប្បធម៌ក្នុងក្របខ័ណ្ឌមហោស្រព Hue ២០១៨ សំដៅលើកតម្កើង ផ្សព្វផ្សាយនិងពង្រីកនូវតំលៃសិល្បៈនានានៃបទចម្រៀង Van និងបទចម្រៀង Chau van។  តាមនោះ រួមចំណែកអភិរក្ស បន្ត និងឧទ្ទេសនាមជាមួយប្រជាជននិងភ្ញៀវទេសចរអំពីតំលៃសិល្បៈនៃបទចម្រៀង Van និង បទចម្រៀង Chau van ក្នុងជំនឿ “ធ្វើសក្ដារៈបូជាព្រះម៉ែ” របស់វៀតណាម ដែលបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សលោក។ លោក Nguyen Cong Trung អនុប្រធាននាយកដ្ឋានវប្បធម៌តាមមូលដ្ឋាន ចំណុះក្រសួងវប្បធម៌ ទេសចរណ៍និងកីឡា បានឲ្យដឹងថា៖

“ការរៀបចំមហោស្រពបទចម្រៀង Van បទចម្រៀងChau van ទូទាំងប្រទេសជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសកម្មភាពដែលក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានដាក់ចេញ សំដៅថែរក្សនិងពង្រីកនូវតំលៃវប្បធម៌របស់បេតិកភណ្ឌវប្បធម៌អរូបីនេះ។ នេះក៏ជាដំណោះស្រាយជាក់ស្ដែង ដើម្បីបង្កើតឡើងការជួបប្រាស្រ័យរវាងបណ្ដាសិល្បៈករសិល្បៈការិនីនៅទូទាំងប្រទេសផងដែរ”។

        មហោស្រពបទចម្រៀង Van បទចម្រៀង Chau van ទូទាំងប្រទេសឆ្នាំ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ទី២៩ មេសា ដោយមានការចូលរួមរបស់ក្រុមសិល្បៈចំនួន១៦ក្រុមនៅក្នុងប្រទេស៕

ប្រតិកម្មទៅវិញ