បើកមហោស្រពគែន Mong នៅខេត្ត Ha Giang និងពិធីបុណ្យម្ហូបអាហារ ភូមិភាគទាំង៣ ខាងជើង - កណ្តាល - ខាងត្បូង ឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - មហោស្រពគែន Mong ខេត្ត Ha Giang និងពិធីបុណ្យវប្បធម៌ម្ហូបអាហារភូមិភាគទាំង៣ ខាងជើង - កណ្តាល - ខាងត្បូង ឆ្នាំ ២០២៣ បានបើកនាយប់ថ្ងៃទី ២២ ខែមេសា ទីលាន២៦មីនា(ទីក្រុង Ha Giang)។
បើកមហោស្រពគែន Mong នៅខេត្ត Ha Giang និងពិធីបុណ្យម្ហូបអាហារ ភូមិភាគទាំង៣ ខាងជើង - កណ្តាល - ខាងត្បូង ឆ្នាំ ២០២៣ - ảnh 1ការសម្តែងសិល្បៈក្នុងពិធីបើក

នេះជាលើកដំបូងហើយដែលពិធីបុណ្យវប្បធម៌ម្ហូបអាហារភូមិភាគទាំង៣ ខាងជើង - កណ្តាល - ខាងត្បូងត្រូវបានរៀបចំឡើងនៅទីក្រុង Ha Giang រួមជាមួយនឹងមហោស្រពគែន Mong ដើម្បីប្រជាជនក្នុងស្រុកនិងភ្ញៀវទេសចរមានបរិយាកាសឆ្លងបទពិសោធន៍នូវវប្បធម៌ភូមិភាគទាំង៣ នៅតំបន់ដីប៉ូលខាងជើងរបស់មាតុប្រទេស។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ មានសកម្មភាពដូចជា៖ ប្រកាសម្ហូបអាហារ និងភេសជ្ជៈចំនួន ៥០ ដែលបានកែច្នៃពីផ្កាបាក់វីត; ជួបប្រាស្រ័យជាមួយសិប្បករ សាកល្បង និងចូលរួមដំណើរការកែច្នៃម្ហូបអាហារនៅកន្លែងតាំងបង្ហាញដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃបណ្តាជនជាតិ។  ភ្ញៀវទេសចរក៏បានឃើញដោយខ្លួនឯងនូវពិធីបុណ្យ Gau Tao ការសម្តែងរបាំសមូហភាពរបស់សិប្បករ បច្ចេកទេសផលិតគែន Mong  ការធ្វើតម្បាញកាត់ដេរ និងចូលរួមសកម្មភាពឆ្លងបទពិសោធន៍ជាច្រើនដូចជា៖ សម្លៀកបំពាក់ជនជាតិ Mong តម្បាញកាត់ដេរ ទិញផលិតផលកសិកម្មពិសេស និងបរិភោគម្ហូបអាហារប្រពៃណីរបស់បណ្តាជនជាតិភាគតិចនៅខេត្ត Ha Giang៕

ប្រតិកម្មទៅវិញ