ប្រព្រឹត្តិទៅរហូតដល់ដំណាច់ថ្ងៃទី១៨ ខែវិច្ឆិកា មហោស្រពគងឃ្មោះ របាំ xoang បណ្ដាជនជាតិភាគតិចខេត្ត Kon Tum លើកទី១ ឆ្នាំ២០២២ រួមមានសកម្មភាពស្នូល ចំនួនពីរគឺ៖ ការសម្ដែងវប្បធម៌គងឃ្មោះ របាំ xoang របស់បណ្ដាជនជាតិភាគតិច ការ ប្រកួតកីឡាប្រពៃណី។ សម្រាប់សកម្ម ភាពសម្តែងវប្បធម៌គងឃ្មោះ របាំ xoang នោះ ក្រុមសិប្បករនឹងសម្តែងកម្មវិធីមួយ រួមមានចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងតន្ត្រីប្រជាប្រិយ; រៀបចំឡើងវិញនូវពិធីការ ពិធីបុណ្យប្រពៃណីនានារបស់បណ្ដាជនជាតិ ភាគតិច។
គួរជម្រាបបន្ថែមថា ចូលរួមមហោស្រពគងឃ្មោះ របាំ xoang បណ្ដាជនជាតិ ភាគតិចខេត្ត Kon Tum លើកទី១ ឆ្នាំ២០២២ មានក្រុមសិល្បៈចំនួន ១០ ដែលមាន សិប្បករប្រមាណ ៨០០ នាក់មកពីជនជាតិចំនួន ៥ រួមមាន៖ Xo Dang, Ba Na, Gie-Trien, Gia Rai និង Thai។