បើកមហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញលើកទី១១ អាណត្តិ ២០១៧-២០២២ |
មហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញលើកទី១១ អាណត្តិ ២០១៧-២០២២ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១១ធ្នូ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមមានតំណាងឆ្នើមចំនួនជាងមួយពាន់នាក់ ដែលជាដំណាងអោយសមាជិកសម្ព័ន្ធសមាគមយុវជន និងយុវជនវៀតណាមចំនួនជាង៦,៤លាននាក់។ថ្លែងមតិនៅសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖
“ សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ បានរីកធំធាត់ជានិច្ច បំពេញល្អភារកិច្ចសាមគ្គីភាព ប្រមូលផ្តុំអប់រំ ចលនាយុវជនចូលរួមការងាររួមរបស់ប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បំពេញភារកិច្ចរបស់ខ្លួន សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ បានមានការរីកចំរើនជាច្រើន ក្នុងកិច្ចការផ្លាស់ប្តូរថ្មីខ្លឹមសារ របៀបធ្វើសកម្មភាព ការងារនិងចលនាយុវជន យុវជនជំទង់និងកុមារទទួលបានលទ្ធផលសកម្មជាច្រើន។ ការងារអប់រំសតិអារម្មណ៍ សីលធម៌នយោបាយ របៀបរស់នៅប្រកបដោយវប្បធម៌ សំរាប់ជំនាន់វ័យក្មេងត្រូវបានបង្កើន។ ជួរកម្មាភិបាលនៃសម្ព័ន្ធសមាគមយុវជនត្រូវបានសុក្រិតជាបណ្ដើរ និងក្លាយទៅជាប្រភពកម្មាភិបាលគួរអោយទុកចិត្តរបស់បក្ស រដ្ឋអំណាច និងអង្គការនានា។”