បើកមហាសន្និបាតលើកទី៤ នៃសមាគមការពារសិទ្ធិកុមារវៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតលើកទី ៤ នៃសមាគមការពារសិទ្ធិកុមារវៀតណាម អាណត្តិ ២០២៣-២០២៨ បានបើកជាផ្លូវការ ដោយប្រធានបទ “សាមគ្គីភាព ច្នៃប្រឌិត សមាហរណកម្ម លះបង់ដើម្បីការអភិវឌ្ឍយ៉ាងពេញលេញរបស់កុមារ រួមចំណែកដល់ការកសាងប្រទេសជាតិប្រកបដោយវិបុលភាពនិងសុភមង្គល»។

រាយការណ៍នៅមហាសន្និបាត សមាគមវៀតណាមសម្រាប់ការការពារសិទ្ធិកុមារបានឲ្យដឹងថា ក្នុងអណត្តិកន្លងទៅ សមាគមបានទទួលនិងដោះស្រាយលិខិតចំនួនជាង១០០ ចូលរួមពិគ្រោះដោយផ្ទាល់និងគគាំទ្រដល់កុមាររងគ្រោះជិត ៣០០ នាក់ ក្នុងនោះមានករណីជិត៤០ ដែលសមាគមបានតែងតាំងមេធាវី ដើម្បីគាំទ្រផ្នែកច្បាប់ដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ។

បើកមហាសន្និបាតលើកទី៤ នៃសមាគមការពារសិទ្ធិកុមារវៀតណាម - ảnh 1មហាសន្និបាតតំណាងសមាគមការពារសិទ្ធិកុមារវៀតណាមលើកទី៤ ឆ្នាំ២០២៣។ រូបថត៖ VOV

លោក Ha Dinh Bon អនុប្រធានសមាគមវៀតណាមការពារសិទ្ធិកុមារបានមានប្រសាសន៍ថា ៖ “ពង្រីកតួនាទីនៃសាមគ្គីភាព និងការសម្របសម្រួលគ្នារវាងបុគ្គល និងអង្គការនានា ដើម្បីជំរុញការអនុវត្តនិងការពារសិទ្ធិកុមារ; អភិវឌ្ឍ និងបង្កើនសមត្ថភាព បង្កើតខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការរបស់សមាគម; ពង្រឹង និងលើកកំពស់គុណភាពនៃការងារផ្សព្វផ្សាយចលនាសង្គម; ចូលរួមក្នុងការកលសាងគោលនយោបាយនិងច្បាប់ ត្រួតពិនិត្យ ណែនាំ និងគាំទ្រការអនុវត្តសិទ្ធិកុមារ និងដោះស្រាយបញ្ហាកុមារ រួមចំណែកកសាងបរិស្ថានប្រកបដោយសុវត្ថិភាព សុខភាព មិត្តភាព និងលើកកំពស់គុណភាពនៃ ធនធានមនុស្សរបស់ប្រទេសជាតិ”។

មហាសន្និបាទបានជ្រើសរើសគណប្រតិបត្តិការ និតិកាលទី៤ ដែលមានសមាជិកចំនួន ៦៨រូប។ លោកស្រី Nguyen Thi Thanh Hoa ប្រធានសមាគមអាណត្តិទី៣ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមអាណត្តិទី៤ឡើងវិញ៕

ប្រតិកម្មទៅវិញ