បើកមហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេស លើកទី៨

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី២១ វិច្ឆិកាមហាសន្និបាត ពុទ្ធសាសនាទូទាំងប្រទេស លើកទិ ៨អាណត្តិ ២០១៧-២០២២ សមាគមពុទ្ធសាសនាវៀតណាម បានបើកនៅទីក្រុងហាណូយ។ ចូលរួមមហាសន្និបាតលើកនេះ មានតំណាងជាតិនិងអន្តរជាតិចំនួន១២៥០រូប ដោយប្រធានបទ៖”បញ្ញា- វិន័យ-ធ្វើសមាហរណកម្ម-អភិវឌ្ឍន៍”។
បើកមហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេស លើកទី៨ - ảnh 1បើកមហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេស លើកទី៨ 

នាព្រឹកថ្ងៃទី២១ វិច្ឆិកាមហាសន្និបាត ពុទ្ធសាសនាទូទាំងប្រទេស លើកទិ៨អាណត្តិ ២០១៧-២០២២ សមាគមពុទ្ធសាសនាវៀតណាម បានបើកនៅទីក្រុងហាណូយ។ ចូលរួមមហាសន្និបាតលើកនេះ មានតំណាងជាតិនិងអន្តរជាតិចំនួន១២៥០រូប ដោយប្រធានបទ៖”បញ្ញា- វិន័យ-ធ្វើសមាហរណកម្ម-អភិវឌ្ឍន៍”។

          ថ្លែងមតិនៅមហាសន្និបាត ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

          “ រួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល បណ្ដាពុទ្ធសាសនិកវៀតណាមបាននិងកំពុងរួមវិភាគទានជាច្រើនខាងផ្លូវលោក និងខាងផ្លូវធម៌សកម្មចូលរួមចលនាប្រឡងប្រណាំងស្នេហារជាតិ សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រចីរភាព កសាងជីវភាពរស់នៅថ្មីប្រកបដោយអរិយធម៌ ជឿនលឿន។លទ្ធផលទាំងនេះ បានអះអាងថា៖សមាគមពុទ្ធសាសនា វៀត ណាមជានិច្ចកាលជាអង្គការសាសនា មានប្រពៃណស្នេហារជាតិ តភ្ជាប់ជាមួយប្រជាជាតិ។ បក្សនិងរដ្ឋវាយតំលៃខ្ពស់និងជឿជាក់ទៅលើ តួនាទី កម្លាំងនិងប្រសិទ្ធភាពរបស់ពុទ្ធសាសនាវៀតណាម។”

          ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បានស្នើអោយគ្រប់ក្រសួង ស្ថាប័នគណៈកម្មាធិការបក្ស  និងរដ្ឋអំណាចមូលដ្ឋានត្រូវយកចិត្តទុកដាក់ថែមទៀត ចំពោះការងារឃោសនា ផ្សព្វផ្សាយគោលមាគា៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ដើម្បីពុទ្ធសាសនិកនៅក្នុងនិងក្រៅប្រទេស រួមជាមួយប្រជាជនគ្រប់ស្រទាប់យល់ដឹងច្បាស់អំពីទស្សនះគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា និងសាមគ្គីសាសនា របស់បក្ស និងរដ្ឋ៕

ប្រតិកម្មទៅវិញ