បើកពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវ-កម្ពុជា-ថៃ

Chia sẻ
(VOVWORLD) - នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីជំរុញច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម)។
បើកពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវ-កម្ពុជា-ថៃ - ảnh 1ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវ-កម្ពុជា-ថៃ (រូបថត៖ VNA)

នារសៀលថ្ងៃទី ១០ មេសា នៅខេត្តចំប៉ាសាក់ (ឡាវ) បានប្រព្រឹត្តទៅពិធីបើក “ពិព័រណ៍តាំងបង្ហាញផលិតផល និងសកម្មភាពតភ្ជាប់វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងធុរកិច្ចវៀតណាម-ឡាវ-កម្ពុជា-ថៃ”។ នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីជំរុញច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម)។

ពិព័រណ៍នេះបានទាក់ទាញស្តង់ទំនិញចំនួន ៦០ មកពីអង្គភាពអាជីវកម្ម និងសហគ្រាសចំនួន ៩០ របស់ប្រទេសទាំង ៤។ ក្នុងនោះ វៀតណាមមានអង្គភាពអាជីកម្មចំនួន ៤៥ ហើយត្រូវបានចែកជាស្តង់ទំនិញចំនួន ១៦។ ផលិតផលដែលត្រូវបានតាំងបង្ហាញនៅព្រឹត្តិការណ៍លើកនេះរួមមាន៖ ផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃ ដូចជា កាហ្វេ តែ បន្លែ ម្ហូបអាហារ ភេសជ្ជៈ ផលិតផលសិប្បកម្ម ផលិតផល ODOP (ស្រុកមួយផលិតផលមួយ) ផ្សព្វផ្សាយគោលដៅទេសចរណ៍ និងប្រៀបខ្លាំង សក្តានុពលរបស់ប្រទេសនីមួយៗ។ ពិព័រណ៍នឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ១២ ខែមេសា៕

ប្រតិកម្មទៅវិញ