បើកពិព័រណ៌ “វៀតណាមទីណាត់ជួបរបស់កម្ពុជា ឆ្នាំ ២០១៧”

Chia sẻ
(VOVWORLD) -នារាត្រីថ្ងៃទី ១៨ ធ្នូ ពិធីបើក ពិព័រណ៌ “វៀតណាមទីណាត់ជួបរបស់កម្ពុជា ឆ្នាំ ២០១៧” ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសកម្មភាពព័ត៌មានកិច្ចការបរទេស សំខាន់ៗរបស់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម ដែលស្ថិតក្នុងបណ្ដាព្រឹត្តិការណ៍រំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។
បើកពិព័រណ៌ “វៀតណាមទីណាត់ជួបរបស់កម្ពុជា ឆ្នាំ ២០១៧” - ảnh 1 បើកពិព័រណ៌ “វៀតណាមទីណាត់ជួបរបស់កម្ពុជា ឆ្នាំ ២០១៧”

នារាត្រីថ្ងៃទី ១៨ ធ្នូ ពិធីបើក ពិព័រណ៌ “វៀតណាមទីណាត់ជួបរបស់កម្ពុជា ឆ្នាំ ២០១៧” ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសកម្មភាពព័ត៌មានកិច្ចការបរទេស សំខាន់ៗរបស់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម ដែលស្ថិតក្នុងបណ្ដាព្រឹត្តិការណ៍រំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Hoang Vinh Bao បានសង្កត់ធ្ងន់ថា ពិព័រណ៌នេះបានឧទ្ទេសនាមជាទូទៅអំពីទំនាក់ ទំនង វិស័យនយោបាយ វប្បធម៌ សេដ្ឋកិច្ច ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា អំពីខឿនវប្បធម៌ដ៏វិសេសវិសាល យូរអង្វែងរបស់វៀតណាម និងអំពីទឹកដី ស្រុកកំណើតវៀតណាមក្នុងសម័យធ្វើសមាហរណកម្មផងដែរ។ គណៈចាត់តាំងមានបំណងរួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរវៀតណាម កម្ពុជា។

ដោយមាន ផ្ទាំងគំនូរជិត ៣០០ ដែលត្រូវបានជ្រើសរើស និងឯកសារដ៏វិសេសវិសាលជាង ១០០ នោះ ភ្ញៀវមកទស្សនារពិព័រណ៌នេះមានឱកាសយល់ដឹងបន្ថែមអំពីទឹកដីវៀតណាម ដែលពោរពេញទៅដោយសក្កានុភាព និងប្រពៃណីក្នុងមាគ៌ាធ្វើសមាហរណកម្ម៕

ប្រតិកម្មទៅវិញ