តាមប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh លោក Pham Quang Ngoc ពិធីបុណ្យជាសកម្មភាពវប្បធម៌ដោយមានអត្ថន័យសំខាន់ ដែលបញ្ជាក់ការខិតខំ ប្រឹងប្រែង និងសមត្ថភាពរបស់ Ninh Binh ក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយ ធំ ព្រមទាំង ឆ្លុះបញ្ចាំងពីផ្ទាំងគំនូរចម្រុះពណ៌នៃបេតិកភណ្ឌវប្បធម៌នៅ តំបន់នានា ទូទាំងប្រទេសជាតិ នៅក្នុងបរិយាកាសបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកនៃតំបន់ រមណីយដ្ឋាន Trang An ជាមួយនឹងការសម្ដែងសិល្បៈដ៏វិសេសវិសាលផងដែរ៖
“ដោយការជ្រើសរើសប្រធានបទឆ្នាំ ២០២៣ គឺ “ពណ៌បេតិកភណ្ឌ - ការជួបជុំនិងរីកសាយភាយ” Ninh Binh មានគោលបំណងកសាងម៉ាកយីហោពិធីបុណ្យដោយ ឡែក ទាក់ទាញ និងពង្រីកសកម្មភាពជួបប្រាស្រ័យវប្បធម៌ក្នុងប្រទេស និងអន្តរ ជាតិ បង្កើតសាមគ្គីភាព ភាពស្និទ្ធស្នាលរវាងបណ្ដាប្រទេស ប្រជាជាតិ រួមចំណែកជំរុញ សន្តិភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ”។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងមតិក្នុងពិធីបើក។ (រូបថត៖ VNA) |
អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា Ninh Binh ជាតំបន់ដែលមានកម្រាស់ប្រវត្តិវប្បធម៌ ជាមួយនឹង កេរ្តិ៍ដំណែល រមណីយដ្ឋានជាច្រើនសន្ធឹកសន្ធាប់ ជាពិសេសតំបន់រមណីយដ្ឋាន Trang An ដែលត្រូវបានអង្គការ UNESCO លើកតម្កើង ជាបេតិកភណ្ឌវប្បធម៌ និង ធម្មជាតិពិភពលោក - ដែលជាបេតិកភណ្ឌចម្រុះតែមួយគត់នៅអាស៊ីអាគ្នេយ៍រហូតមក ដល់បច្ចុប្បន្ន។ ហេតុដូច្នេះហើយ Ninh Binh មានលទ្ធភាពក្លាយជាតំបន់ឈានមុខគេ លើទូទាំងប្រទេសក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ដែលជាគំរូលេចធ្លោនៃការរួម បញ្ចូលគ្នាដោយសុខដុមរមនារវាងការស្តារ ការអភិរក្សបេតិកភណ្ឌជាមួយនឹងកំណើន បៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕