បើកពិធីបុណ្យ Carnaval Halong 2018 ជាមួយពិធីធ្វើដង្ហែរក្បួន រថយន្តផ្កាចំនួន១២ គ្រឿង |
នេះគឺជាសកម្មភាពគួរឱ្យចាប់អារម្មណ៍បំផុតរបស់ Carnaval Ha Long ឆ្នាំ ២០១៨ ដើម្បីឧទ្ទេសនាមអំពីវប្បធ៌មពិសេសនិងឧត្តមភាពខាងទេសចរណ៍ដ៏លេចធ្លោរបស់ ខេត្ត Quang Ninh ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ រថយន្តផ្កា ទាំង ១២ គ្រឿង នេះត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ដោយវិចិត្រករ លោក Van Tong ដែលតំណាងឲ្យតម្លៃវប្បធម៌ ប្រវត្តិសាស្រ្ត និង ឧត្តមភាពអំពីធនធានធម្មជជាតិសំរាប់ ទេសចរណ៍ ពិសេសបំផុតរបស់ខេត្ត Quang Ninh ។ ក្រៅពីរ មិនត្រឹមតែមានថយន្តផ្កា នេះប៉ុណ្ណោះទេ ថែមទាំងមានការសំដែងសិល្បៈគួរឲ្យទាក់ទាញចិត្តរបស់សិល្បករ សិល្បករិនីជាតិ និងអន្តរជាតិក្នុងសំលៀកបំពាក់ Carnaval ចម្រុះពណ៌ ដែលធ្វើឲ្យភ្ញៀវ ទាំងអស់មានអារម្មណ៌សប្បាយរីករាយយ៉ាងខ្លាំងណាស់៕