បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកញ្ញា ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣ - ២០២៤ បានប្រព្រឹត្តទៅនៅតាមសាលារៀននានាក្នុងប្រទេសវៀតណាម។ សិស្សានុសិស្សវៀត ណាមជាង ២២លាននាក់បានចូលរួមព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។
បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong សំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយសិស្សានុសិស្សនៃសាលាចំណេះទូទៅជនជាតិអន្តេវាសិកខេត្ត Gia Lai។ (រូបថត៖ Thong Nhat/TTXVN)
អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីជាមួយសិស្សានុសិស្សនៃ សាលាចំណេះទូទៅជនជាតិអន្តេវាសិកខេត្ត Gia Lai ប្រធានរដ្ឋ វៀតណាមលោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះបណ្ដាជំនាន់គ្រូបង្រៀន និងសិស្សានុសិស្សរបស់សាលាដែលបានរួបរួម ស្រុះចិត្តគំនិតជំនះពុះពារលើគ្រប់ការ លំបាក កសាងសាលាទៅជា បរិយាកាសអប់រំដ៏មានកិត្យានុភាព និងគួរឱ្យទុកចិត្ត។ ពីសាលានេះ សិស្សានុសិស្សរាប់ពាន់នាក់ជាជនជាតិ Bahnar, Jrai, Thai, Nung, Tay, Ede, Xo-dang... បានធំដឹងក្ដី រួមវិភាគទានជាធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត តំបន់ខ្ពង់រាបភាគកណ្តាល និងប្រទេសជាតិទាំងមូល។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖
“អនុវត្តន៍បានល្អនូវការងារអប់រំ និងបណ្តុះបណ្តាលកុមារជនជាតិភាគតិច គឺមានន័យថា បង្កើតបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមាគ៌ាដ៏ល្អបំផុតដើម្បីរួមចំណែក ថែទាំជនរួមជាតិជាជនជាតិភាគតិច។ នេះគឺជាមាគ៌ាដើម្បីរួចផុតពីភាពក្រីក្រ។ ទន្ទឹម នឹងនោះ កសាងជួរកម្មាភិបាលជាជនជាតិភាគតិចសម្រាប់ប្រព័ន្ធនយោបាយ រក្សា រឹងមាំនូវសន្តិសុខនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ព្រៃភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាល”។
បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ - ảnh 2លោកប្រធានរដ្ឋសភា Vuong Dinh Hue វាយស្គរបើកឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅសាលាមិត្តភាព T៧៨។ (រូបថត៖ nhandan.vn)
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញចូលរួមពិធីបើកឆ្នាំសិក្សាថ្មីនៅសាលាមិត្តភាព T៧៨ (ស្រុក Phuc Tho ទីក្រុង ហាណូយ) ដែលជាសាលាបង្រៀនភាសាវៀតណាមសម្រាប់និស្សិតឡាវ និងបង្រៀន កម្មវិធីមធ្យមសិក្សាទុតិយភូមិ សម្រាប់សិស្សានុសិស្សជាជនជាតិភាគតិចវៀតណាម ផងដែរ។ អញ្ជើញថ្លែងមតិនៅពិធីបើកឆ្នាំសិក្សាថ្មី លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“ក្រោមដំបូលសាលាមិត្តភាព T៧៨ និស្សិសវៀតណាមនិស្សិតឡាវ ថ្វីត្បិតតែមកពីតំបន់ឆ្ងាយដាច់ស្រយាលផ្សេងៗគ្នា ជាមួយនឹងលក្ខណៈវប្បធម៌ដ៏សម្បូរបែបក៏ដោយ ប៉ុន្តែប្អូៗគួរតែចាត់ទុកនេះជាដំបូលរួម ចាត់ទុកគ្នាដូចបងប្អូនបង្កើតក្នុងគ្រួសារតែមួយអញ្ចឹង ចេះគោរព ស្រឡាញ់ ជួយទំនុកបម្រុងគ្នាទៅវិញទៅមក។ ខ្ញុំជឿជាក់ថា និស្សិតទាំងអស់នឹងឧស្សាហ៍ព្យាយាម សិក្សាពូកែ ហាត់ពត់លត់ដំបានល្អ រួមវិភាគទានសម្រាប់មាតុប្រទេស ក៏ដូចជាពូនជ្រុំទំនាក់ទំនងសាមគ្គីភាពមិត្តភាពពិសេសរវាងវៀតណាម និងឡាវផងដែរ”។

ក្នុងពេលជាមួយគ្នានោះ សិស្សានុសិស្សនៅទីរួមស្រុក Truong Sa ឃុំ Sinh Ton, Song Tu Tay និង Da Tay A ស្រុកកោះ Truong Sa ខេត្ត Khanh Hoa ក៏បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្នុងបរិយាកាសសប្បាយរីករាយ។ មុនថ្ងៃបើកបវេសនកាល គណៈកម្មាធិការប្រជាជនស្រុក Truong Sa បានជួសជុល និងបំពាក់សម្ភារៈបរិក្ខារសាលាយ៉ាងពេញលេញ៕

ប្រតិកម្មទៅវិញ