បើកទិវាវប្បធម៌វៀតណាមនៅម៉ុងហ្គោលីឆ្នាំ ២០២៤

Chia sẻ

(VOVWORLD) - ទិវាវប្បធម៌វៀតណាមនៅម៉ុងហ្គោលីប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ ថ្ងៃទី ២ ខែតុលា ដោយឧទ្ទេសនាមនិងផ្សព្វផ្សាយដល់សាធារណជនម៉ុងហ្គោលី និង មិត្តភក្តិអន្តរជាតិអំពីរូបភាពវៀតណាមជាប្រទេសដែលមានសុវត្ថិភាព មិត្តភាព សន្តិ ភាព និងបដិសណ្ឋារកិច្ច សមាហរណកម្ម និងការអភិវឌ្ឍ មានធនធានវប្បធម៌ចម្រុះ និងវិសេសវិសាល ក៏ដូចជាធនធានទេសចរណ៍ធម្មជាតិដ៏សម្បូរបែបផងដែរ។

បើកទិវាវប្បធម៌វៀតណាមនៅម៉ុងហ្គោលីឆ្នាំ ២០២៤ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ (រូបថត៖ VOV)
ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ុងហ្គោលី (១៩៥៤-២០២៤) និងអបអរសាទរដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ ម៉ុងហ្គោលី របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម នារសៀលថ្ងៃទី៣០ ខែកញ្ញា នៅរោងមហោស្រពអូប៉េរ៉ានិងរបាំបាឡេត ក្នុងរដ្ឋធានី Ulan Bator ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានសម្រប សម្រួលជាមួយក្រសួងវប្បធម៌ កីឡា ទេសចរណ៍ និងយុវជនម៉ុងហ្គោលី រៀបចំពិធីបើក ទិវាវប្បធម៌វៀតណាមនៅម៉ុងហ្គោលីឆ្នាំ ២០២៤។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ទិវាវប្បធម៌វៀតណាមនៅម៉ុងហ្គោលីប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ ថ្ងៃទី ២ ខែតុលា ដោយឧទ្ទេសនាមនិងផ្សព្វផ្សាយដល់សាធារណជនម៉ុងហ្គោលី និង មិត្តភក្តិអន្តរជាតិអំពីរូបភាពវៀតណាមជាប្រទេសដែលមានសុវត្ថិភាព មិត្តភាព សន្តិ ភាព និងបដិសណ្ឋារកិច្ច សមាហរណកម្ម និងការអភិវឌ្ឍ មានធនធានវប្បធម៌ចម្រុះ និងវិសេសវិសាល ក៏ដូចជាធនធានទេសចរណ៍ធម្មជាតិដ៏សម្បូរបែបផងដែរ។ ទិវា វប្បធម៌វៀតណាមត្រូវបានរៀបចំឡើងជាលើកដំបូងនៅម៉ុងហ្គោលី ដែលរួមចំណែក យ៉ាងសំខាន់ បង្កើនការយល់ដឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង ប្រជាជននៃប្រទេសទាំងពីរ បន្តរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-ម៉ុងហ្គោលីនាពេលខាងមុខ។
បន្ទាប់ពីពិធីបើក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានា ធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរ និងទស្សនិកជនបានទស្សនាកម្មវិធីសម្តែងសិល្បៈ “សម្រស់វៀត ណាម"។ បណ្ដាវិចិត្រករក៏បានសម្តែងឈុតសិល្បៈដ៏ល្បីល្បាញរបស់ពិភពលោក និងម៉ុងហ្គោលីផងដែរ៕

ប្រតិកម្មទៅវិញ