ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភា (រូបថតៈ TTXVN) |
នេះជាខ្លឹមសារពីរដែលបានតំណាងជាច្រើនផ្តល់យោបល់ ខណៈដែល ធ្វើការពិភាក្សាលើសេចក្តីព្រាងច្បាប់ផ្តល់ជំនួយផ្នែកច្បាប់ (ធ្វើវិសោធនកម្ម) នៅក្នុង សម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី១មិថុនា។ តាមសមាជិកសភាជាច្រើនថា ស្តីពីការបើក ទូលាយមុខសញ្ញាទទួលបានជំនួយផ្នែកច្បាប់នោះ គោលនយោបាយរបស់វៀត ណាមគឺត្រូវការពារជនងាយរងគ្រោះក្នុងសង្គម។ ហើយការទាក់ទាញអង្គការនិង បុគ្គលចូលរួមសកម្មភាពផ្តល់ជំនួយផ្នែកច្បាប់គឺចាំបាច់ណាស់។ លោកស្រី Nguyen Thi Xuan សមាជិកាមណ្ឌល Dak Lak បានចាត់ទុកថា៖
“សង្គមបនីយកម្មសកម្មភាពផ្តល់ជំនួយផ្នែកច្បាប់គឺចំបាច់ណាស់។ តាមមតិ របស់នាងខ្ញុំគឺ សេចក្តីព្រាងច្បាប់គប្បីបើកទូលាយម្ចាស់កម្មវត្ថុចូលរួមការជួយឧបត្ថម្ភផ្នែកច្បាប់ ជាពិសេស ធ្វើឲ្យមានភាពសម្បូរបែបលើបណ្តារូបភាពជំនួយផ្នែកច្បាប់ សំដៅឆ្លើយតប ទៅនឹងតម្រូវការធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនទទួលបានជំនួយ ផ្នែកច្បាប់តាមតំបន់នីមួយ”៕