បើកទូលាយកិច្ចសហប្រតិបតិ្តការរវាងទីក្រុងធំចំនួន២របស់វៀតណាមនិងអ៊ីតាលី

Chia sẻ
(VOVworld) - កិច្ចព្រមព្រៀងសហប្រតិបតិ្តការមិត្តភាព
រវាងទីក្រុងហូជីមិញ ភាគ ខាងត្បូងវៀតណាមនិងទី
ក្រុង Turin ទើបនឹងបានចុះហត្ថលេខានៅសាលាក្រុង
 នៃទីក្រុងភាគខាងជើងអ៊ីតាលីនេះ។
(VOVworld) - កិច្ចព្រមព្រៀងសហប្រតិបតិ្តការមិត្តភាពរវាងទីក្រុងហូជីមិញ ភាគខាង
ត្បូងវៀតណាមនិងទីក្រុង Turin ទើបនឹងបានចុះហត្ថលេខានៅសាលាក្រុងនៃទីក្រុង
ភាគខាងជើងអ៊ីតាលីនេះ។តំណាងថ្នាក់ដឹកនាំទីក្រុងទាំងពីរបានចូលរួមពិធីចុះហត្ថ
លេខាមានវត្តមានលោក Le Hoang Quan ប្រធានគណៈកម្មាធិការទីក្រុងហូជីមិញ
និងអភិបាលទីក្រុង Turin លោក​ Piero Fassino។លោក Le Hoang Quan បានឲ្យដឹង
ថា តាមកិច្ចព្រមព្រៀងនេះ ទីក្រុងធំទាំងពីរ របស់វៀតណាមនិងអ៊ីតាលីនឹងរក្សា
ជំនួបសន្ទនាជាប្រចាំដើម្បីផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ ដោះស្រាយការលំបាក
សំដៅជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យ នានាដែលភាគីទាំងពីរមានសក្ដានុ
ភាព។ រីឯលោក Piero Fassino បានសំដែងជំនឿជាក់ថា កិច្ចព្រមព្រៀងសហប្រតិ
បតិ្ត ការមិត្តភាពនេះនឹងបង្កើតគ្រិះស្ថានដើម្បីជំរុញថែមទៀតទំនាក់ទំនងសហ
ប្រតិបត្តិការរវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ