បើកតាំងពិព័រណ៍ឯកសារបណ្ណសារ “សន្និសិទទីក្រុងប៉ារីស - ការចរចាជាប្រវត្តិសាស្ត្រ“

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម និងការស្ដារឡើងវិញសន្តិភាពនៅវៀតណាម (២៧ មករា ១៩៧៣ - ២៧ មករា ២០២៣) មជ្ឈមណ្ឌលបណ្ណសារជាតិ III នាយកដ្ឋានតម្កល់ឯកសារនិងបណ្ណសាររដ្ឋបានរៀបចំការតាំងពិព័រណ៍ឯកសារបណ្ណសារ "សន្និសីទទីក្រុងប៉ារីស - ការចរចាប្រវត្តិសាស្ត្រ"។ 
បើកតាំងពិព័រណ៍ឯកសារបណ្ណសារ “សន្និសិទទីក្រុងប៉ារីស - ការចរចាជាប្រវត្តិសាស្ត្រ“ - ảnh 1ពិធីកាត់ខ្សែបូ ដើម្បីបើកការតាំងពិពណ៌។ (រូបថត៖ Ngoc Anh/VOV5)

ការតាំងពិព័រណ៌បានបើកនាព្រឹកថ្ងៃទី ៥ ខែមករា នៅមជ្ឈមណ្ឌលបណ្ណសារជាតិ III ទីក្រុងហាណូយ។

ការតាំងពិព័រណ៍នេះបានបង្ហាញឯកសារ រូបភាព និងវត្ថុតាងជាង ២០០ ដែលត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលបណ្ណសារជាតិ II, III; បណ្ណសារនៃក្រសួងការបរទេស សារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម បណ្ណសារជាតិនៃសហរដ្ឋអាមេរិក បណ្ណសារនៃប្រទេសរុស្ស៊ី  និងសាក្សីមួយចំនួននៃសន្និសីទទីក្រុងប៉ារីស…។ ឯកសារ និងវត្ថុតាងនៅឯការតាំងពិព័រណ៌បានបង្ហាញត្រួសៗនូវស្ថានភាពទាំងជាតិនិងអន្តរជាតិ ដែលឈានទៅដល់សន្និសីទទីក្រុងប៉ារីស; ការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

បើកតាំងពិព័រណ៍ឯកសារបណ្ណសារ “សន្និសិទទីក្រុងប៉ារីស - ការចរចាជាប្រវត្តិសាស្ត្រ“ - ảnh 2គណៈប្រតិភូ និងភ្ញៀវ អញ្ជើញទៅទស្សនាការតាំងពិព័រណ៍។ (រូបថត៖ Ngoc Anh/VOV5)

សូមគូសបញ្ជាក់ថា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីស -  ស្តីពីការបញ្ចប់សង្គ្រាម និងការស្ដារឡើងវិញនូវសន្តិភាពនៅវៀតណាម ត្រូវបានចុះហត្ថលេខាជាផ្លូវការ។ ជ័យជំនះនេះគឺជាលទ្ធផលផ្ទាល់នៃការសម្របសម្រួលរវាងរណសិរ្សតស៊ូទាំង៣ រួមមាន ៖ យោធា នយោបាយ និងការទូត ដែលការទូតមានតួនាទីសំខាន់និងសកម្ម។ កិច្ចព្រមព្រៀងនេះគឺជាលទ្ធផលនៃកិច្ចចរចាជិត ៥ ឆ្នាំ ដោយមានកិច្ចប្រជុំបើកចំហរចំនួន ២០១លើក  ជំនួបដោយឡែកចំនួន ៤៥ លើក រវាងវៀតណាម និងសហរដ្ឋអាមេរិក សន្និសីទសារព័ត៌មានចំនួន ៥០០ លើក និងបទសម្ភាសន៍ជិត ១ ពាន់លើក៕

ប្រតិកម្មទៅវិញ