ថ្នាក់ដឹកនាំសាកលវិទ្យាល័យបើកទូលាយទីក្រុងហូជីមិញនិងសាកលវិទ្យាល័យបើកទូលាយទីក្រុងហាណូយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ។ (រូបថត៖ TTXVN) |
លោកស្រីបណ្ឌិត Phan Thi Ngoc Thanh នាយិកាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ចំណុះសាកលវិទ្យាល័យបើកទូលាយទីក្រុងហូជីមិញបានឲ្យដឹងថា VMOOCs នឹងផ្គត់ផ្គង់វគ្គសិក្សារៀនសូត្រដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋគ្រប់រូបដែលមានតម្រូវការសិក្សា។ វគ្គសិក្សារៀនសូត្រនៃប្រព័ន្ធនេះត្រូវបានកសាងឡើងតាមបទដ្ឋាននៃអង្គការ Quality Matters (អាមេរិក) ដោយមានជំនាញវិជ្ជាជីវៈ វិស័យ ជាច្រើន ដែលអាចឆ្លើយតបនឹងតម្រូវការសិក្សាដ៏សម្បូរបែបរបស់សហគមន៍។ សិក្ខាកាមត្រូវការមានឧបករណ៍ភ្ជាប់អ៊ីនធឺណិតតែប៉ុណ្ណោះ ដើម្បីអាចសិក្សាដោយម្ចាស់ការនៅគ្រប់ពេលវេលានិងគ្រប់កន្លែង។
គោលដៅនៃការកសាងនិងអភិវឌ្ឍ VMOOCs គឺដើម្បីចូលរួមចំណែកដល់ការលើកកំពស់ចំណេះដឹងរបស់ប្រជាជន ជំរុញការសិក្សារៀនសូត្រអស់មួយជីវិត កសាងសង្គមសិក្សាក្នុងបរិបទនៃសាកល ភាវូបនីយកម្មនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤៕