បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា

Chia sẻ
(VOVWORLD) - ជាមួយនឹងគម្រោងនេះ ភ្ញៀវទេសចរណ៍កម្ពុជានឹងអាចទូទាត់នៅប្រទេសវៀតណាមជាមួយប្រាក់រៀល តាមរយៈលេខកូដ QR របស់វៀតណាម ខណៈដែលអតិថិជនវៀតណាមអាចទូទាត់នៅកម្ពុជា ជាមួយនឹងរូបិយប័ណ្ណវៀតណាមផងដែរ។
បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា - ảnh 1ទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសទាំងពីរបានធ្វើពិធីសម្ពោធសេវាទូទាត់ឆ្លងប្រទេសដោយប្រើលេខកូដ QR ។ រូបថត៖ baochinhphu.vn

នាថ្ងៃទី ៣ ខែធ្នូ នៅខេត្តសៀមរាប ទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong និងទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធប្រព័ន្ធទូទាត់ទ្វេភាគីដោយប្រើលេខកូដ QR ឆ្លងព្រំដែន ដែលអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរស្កែនលេខកូដ QR ដើម្បីធ្វើការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក។ យោងតាម NBC ការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា និងវៀតណាម ត្រូវបានរំពឹងថានឹងនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន ជាពិសេសភ្ញៀវទេសចរនិងពាណិជ្ជករនៃប្រទេសទាំងពីរ។ ជាមួយនឹងគម្រោងនេះ ភ្ញៀវទេសចរណ៍កម្ពុជានឹងអាចទូទាត់នៅប្រទេសវៀតណាមជាមួយប្រាក់រៀល តាមរយៈលេខកូដ QR របស់វៀតណាម ខណៈដែលអតិថិជនវៀតណាមអាចទូទាត់នៅកម្ពុជា ជាមួយនឹងរូបិយប័ណ្ណវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ