តំណាង UNDP ប្រចាំប្រទេសវៀតណាម លោកស្រី Caitlin Wiesen ថ្លែងក្នុងពិធី (រូបថត៖ congthuong.vn) |
នាព្រឹកថ្ងៃទី ១៣ មេសា នៅអគារអង្គការសហប្រជាជាតិនៅទីក្រុងហាណូយ ស្ថានទូតស៊ុយអែត; វិទ្យាស្ថានយុទ្ធសាស្ត្រ និងគោល នយោ បាយស្តីពីធនធានធម្មជាតិ និងបរិស្ថាន (ក្ រសួងធនធានធម្មជាតិ និងបរិស្ថាន) និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅ វៀតណាមបានរួមគ្នារៀបចំពិធីបើកដំណើរការខ្សែសង្វាក់ពិគ្រោះយោបល់ជាតិ នៅប្រទេស វៀតណាម។ នេះគឺជាសកម្មភាពឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសកលស្តីពីប្រជាជននិងបរិស្ថាន “Stockholm+50: ភពដែលមានសុខភាពល្អសម្រាប់សុខុមាលភាពទាំងអស់គ្នា – ទំនួលខុសត្រូវរបស់យើង ឱកាសរបស់យើង” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២ និងទី ៣ ខែមិថុនា នៅទីក្រុង Stockholm ប្រទេសស៊ុយអែត។
ឆ្ពោះទៅកាន់ព្រឹត្តិការណ៍នេះ មានសកម្មភាពជាច្រើនត្រូវបានដាក់ពង្រាយជុំវិញពិភពលោកដើម្បីប្រមូល មតិរបស់មនុស្ស។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ រួមជាមួយនឹងដៃគូនឹងរៀបចំការពិគ្រោះយោបល់ប្រទេសផ្ទាល់ជាបន្តបន្ទាប់នៅវៀតណាម ចន្លោះពេលនេះដល់ខែមិថុនាឆ្នាំ ២០២២ ដើម្បីប្រមូលផ្តុំមតិរបស់ប្រជាជនវៀតណាមដែលភាគច្រើនជាយុវជន ផ្ញើទៅកាន់កិច្ចប្រជុំពិភពលោកស្តីពី បញ្ហាប្រឈមរបស់មនុស្ស និងភពផែនដី៕