ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ៣ ខែតុលានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសម្របសម្រួលជាមួយអង្គភាពដៃគូដើម្បីបើកដំណើរការកម្មវិធីសហគមន៍ “តភ្ជាប់រង្វង់ដៃនៃក្តីស្រឡាញ់”។ កម្មវិធីនេះត្រូវបានអនុវត្តន៍ទូទាំងប្រទេស ចាប់ពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ ដើម្បីអំពាវនាវដល់អង្គការ អាជីវកម្មនិងបុគ្គលទាំងអស់ចូលរួមសហការក្នុងការមើល ថែនិងជួយឧបត្ថម្ភកុមារកំព្រាដោយសារជំងឺរាតត្បាតកូវីដ -១៩ រហូតដល់អាយុ ១៨ ឆ្នាំប្រកបដោយនិរន្តរភាព ដើម្បីប្អូនៗ អាចយកឈ្នះលើការលំបាក ស្ថិរភាពជីវភាពរស់នៅនិងធានានូវលក្ខខណ្ឌសម្រាប់ប្អូនៗអភិវឌ្ឍន៍ពេលលេញនិងក្លាយជាមនុស្សមានប្រយោជន៍នៅក្នុងសង្គម។ កម្មវិធីនេះត្រូវបានអនុវត្តន៍នៅតាមបណ្តាខេត្តក្រុងដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩។
អង្គការនិងបុគ្គលរួមដៃគ្នាជាមួយកម្មវិធីតាមរយៈគេហទំព័រ៖ www.noivongtaythuong.vn ឬទាក់ទងគណៈកម្មាធិ ការរៀបចំកម្មវិធី (ខ្សែទូរស័ព្ទបន្ទាន់៖ ០៩៧.៨១០.១០៨៥); ឬការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុតាមរយៈគណនី៖ តភ្ជាប់រង្វង់ដៃនៃក្តីស្រឡាញ់។ លេខគណនី៖ ១០០០ ០០១ ០០១ ១៩១៩១៩ - ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម (ហាណូយ)៕
ជាពិសេស កម្មវិធីជួយដល់កុមារកំព្រាដោយសារជំងឺកូវីដ ១៩ ដែលមានគ្រួសារសាច់ញាតិឬអ្នកថែទាំនៅឯផ្ទះជាមួយនឹងថវិកាយ៉ាងតិច ៥០០.០០០ ដុង/ខែ ជាបន្តបន្ទាប់រហូតដល់ពេលកុមារមានអាយុ ១៨ ឆ្នាំ រួមទាំងសហការជាមួយក្រុមហ៊ុនភាគហ៊ុនរួមគ្នា FPT ដើម្បីបើកសាលាសម្រាប់កុមារកំព្រាដោយសារជំងឺកូវីដ ១៩ នៅចន្លោះអាយុ ៦-១៨ ឆ្នាំ។ កម្មវិធីនេះក៏អំពាវនាវឱ្យអ្នកចិត្តសាស្រ្ត និងអ្នកស្ម័គ្រចិត្តដែលមានបទពិសោធន៍ក្នុងវិស័យចិត្តវិទ្យាកុមារធ្វើការអន្តរាគមន៍ទាន់ពេលវេលាដល់កុមារ។
សមាគមគ្រូពេទ្យវ័យក្មេងវៀតណាម និងបណ្តាញ “គ្រូពេទ្យវ័យក្មេងរួមដំណើរ” ដោយផ្តល់ប្រឹក្សានិង ជួយប្អូនៗកុមារក្នុងការព្យាបាល នៅពេលពួកគេមានបញ្ហាសុខភាព។ នៅដំណាក់កាលទី ១ កម្មវិធីបានទទួលការប្តេជ្ញាចិត្ត ឧបត្ថម្ភដល់កុមារកំព្រា ចំនួន ១.១០៨ នាក់ ដោយសារការរីករាល ដាលនៃជំងឺកូវីដ ១៩ ពីអង្គការអង្គភាពនិងបុគ្គល ។
ក្នុងឱកាសនេះ មជ្ឈឹមសម្ព័ន្ធយុវជនបានដំណើរការគេហរទំព័ររបស់កម្មវិធីនៅអាស័យដ្ឋាន៖ www.noivongtaythuong.vn និងប្រកាសលេខគណនីនៅធនាគារគោលនយោបាយសង្គម ដើម្បីឱ្យអង្គការអាជីវកម្ម អង្គភាពនិងបុគ្គលអាចចូលរួមក្នុងកម្មវិធីនេះ៕