កម្មវិធីនេះគឺជា ឱកាសដើម្បីអង្គការសម្ព័ន្ធយុវជននៃប្រទេសទាំងពីរ ជួបប្រាស្រ័យ ជូនដំណឹង អំពីសភាពការណ៍យុវជន ចែករំលែកបទពិសោធន៍ស្ដីពីកិច្ចការសម្ព័ន្ធយុវជន ចលនាយុវជនកុមារជំទង់នៃប្រទេសនីមួយៗ និងបង្កើនកិច្ចសហប្រតិបតិ្តការ នាពេលខាងមុខ។ តាមរយៈព្រឹត្តិការណ៍នេះ យុវជនចិននឹងយល់ដឹងបន្ថែមអំពី ទឹកដី វប្បធម៌ និងមនុស្សវៀតណាម ដែលជាប្រជាជាតិស្នេហាសន្តិភាព ជាមិត្ត ភក្តិល្អ អ្នកជិតខាងល្អ ដៃគូល្អ និងសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍ អន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៃប្រទេសនីមួយៗ តំបន់និង ពិភពលោក។
ជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ចិនលើកទី១៨ នឹងប្រព្រឹត្តទៅ នៅខេត្តក្រុងចំនួន៤រួមមាន ហាណូយ និញប៉ិញ ដាណាំងនិងទីក្រុងហូជីមិញ។ កម្មវិធីនេះមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ទៅជួបសម្ដែងការគួរសមថ្នាក់ ដឹកនាំបក្ស រដ្ឋវៀតណាម ទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និង កន្លែងនានាដែលបង្ហាញនូវសមិទ្ធផលសេដ្ឋកិច្ចដ៏លេចធ្លោនៃវៀតណាម ព្រម ទាំងស្វែងយល់អំពីរូបសណ្ឋានយុវជនឆ្នើមៗនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញផងដែរ៕