បេកជនកម្ពុជាមានបំណងថាសំនៀងតភ្ជាប់សហគមន៍អាស៊ាន

Chia sẻ
(VOVWORLD) -រំលឹកខួបអនុស្សវរីយ៍លើកទី៥០ នៃទិវាបង្កើតអាស៊ាន (៨ សីហាហា ១៩៦៧ - ៨ សីហាហា ២០១៧) និងលើកទី ៧២ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០១៧។ ) ការប្រឡង សំនៀងអាស៊ាន + ៣ បានប្រព្រឹត្តិទៅ នៅខេត្ត Thanh Hoa ភាគខាងកណ្ដាលវៀតណាម។

រំលឹកខួបអនុស្សវរីយ៍លើកទី៥០ នៃទិវាបង្កើតអាស៊ាន (៨ សីហាហា ១៩៦៧ - ៨ សីហាហា ២០១៧) និងលើកទី ៧២ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០១៧។ ) ការប្រឡង សំនៀងអាស៊ាន + ៣ បានប្រព្រឹត្តិទៅ នៅខេត្ត Thanh Hoa ភាគខាងកណ្ដាលវៀតណាម ដោយមានការចូលរួមរបស់តារាចម្រៀងចំនួន ២២ នាក់តំណាងឲ្យបណ្ដាប្រទេស។ ជា លើកដំបូងមកវៀតណាមចូលរួមការប្រឡងសំនៀងដែលមានលក្ខណៈតំបន់ បណ្ដាបេក្ខជនកម្ពុជាមានក្ដីសង្ឈឹមថាសំនៀងរបស់ខ្លួននឹងរួមចំណែកតភ្ជាប់សហគមន៍អាស៊ាន។

បេកជនកម្ពុជាមានបំណងថាសំនៀងតភ្ជាប់សហគមន៍អាស៊ាន - ảnh 1 បេក្ខជនកម្ពុជាចូលរួមការប្រឡង សំនៀងអាស៊ាន + ៣ 

ជាបេក្ខជនមួយរូបតំណាងឲ្យកម្ពុជាចូលរួម សំនៀងអាស៊ាន + ៣ នេះ តារាចម្រៀងគង់សុធារិទ្ធចាត់ទុកថានេះមិនត្រឹមតែជាព្រឹតិ្តការវប្បធម៌ដើម្បីរួមចំណែកកសាងស្ពានមិត្តភាព សន្តិភាពបណ្ណោះទេ ថែមទាំងជាឱកាសដើម្បីជួបជុំគ្នា លើកកំពស់ជំនាញទៀតផង។ តារាចម្រៀងគង់សុធារិទ្ធ បានឲ្យដឹងថា៖

“យើងខ្ញុំត្រូវបានក្រសួងវប្បធម៌ និងកីឡាចាត់បញ្ជូនមកចូលរួម ហើយចំពោះយើងខ្ញុំពានរង្វាន់មិនមែនជាប្រការសំខាន់ទេ សំខាន់ជាងគេគឺយើងខ្ញុំបានចូលរួមជំនួបប្រាស្រ័យជាមួយបណ្ដាបេក្ខជនផ្សេងៗទៀត”។

បេកជនកម្ពុជាមានបំណងថាសំនៀងតភ្ជាប់សហគមន៍អាស៊ាន - ảnh 2 សកម្មភាពរបស់បេក្ខជនចូលរួមការប្រឡងសំនៀងអាស៊ាន + ៣ 

ត្រៀមរៀបចំសម្រាប់ការប្រឡងនេះ ក្រុមកម្ពុជាមានបេក្ខជនចំនួន ៣ នាក់ បណ្ដាបេក្ខជនមានបំណងថាតាមរយៈសំនៀង សំលៀកបំពាក់ ការបង្ហាញរបស់ខ្លួននឹងនាំមកនូវ អត្តសញ្ញាណនៃជាតិខ្លួនក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតអាស៊ាន។ តារាចម្រៀងសុភាចំរើនបានឲ្យដឹងថា៖

“នេះជាលើកទី ៤ ខ្ញុំបានមកដល់វៀតណាម ហើយជាលើកដំបូងខ្ញុំមកដល់ទីក្រុងហាណូយ។ ហាណូយដ៏ស្រស់បំព្រងហើយប្រជាជននៅទីនេះគឺរួសរាយរាក់ទាក់ ដូចប្រជាជនកម្ពុជាដែរ។ មកដល់ការឡងលើកនេះ ខ្ញុំសង្ឈឹមថាកម្ពុជានឹងដណ្ដើមបានពានរង្វាន់។ ប្រការសំខាន់ដែលចូលរួមការប្រឡង សំនៀងអាស៊ាន + ៣ គឺយើងខ្ញុំបានជួបជុំ ចែករំលែកជាមួយមណ្ដាមិត្តភក្តិអាស៊ាន”៕

ប្រតិកម្មទៅវិញ