កម្មវិធីសិល្បៈក្នុងពិធីបើកឆ្នាំទេសចរណ៍ជាតិ ២០២៣ នៅខេត្ត Binh Thuan។
(រូបថត៖ VOV) |
នាយប់ថ្ងៃទី ២៥ មីនា នៅទីក្រុង Phan Thiet ខេត្ត Binh Thuan ពិធីបើកឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២៣ បានប្រព្រឹត្តទៅដោយប្រធានបទ “Binh Thuan - ការប្រសព្វគ្នាបៃតង”។
ថ្លែងសុន្ទរកថាបើក ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan លោក Doan Anh Dung បានអះអាងថា ប្រធានបទនៃឆ្នាំទេសចរណ៍ជាតិ ២០២៣ “Binh Thuan - ការប្រសព្វគ្នាបៃតង” បង្ហាញពីការប្តេជ្ញាចិត្ត និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍បៃតង ប្រកបដោយនិរន្តរភាពរបស់ប្រទេសទាំងមូល និងខេត្ត Binh Thuan និយាយដោយឡែក។
ឆ្នាំទេសចរណ៍ជាតិ ២០២៣ ដោយមានព្រឹត្តិការណ៍ សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏វិសេសវិសាលជាង ២០០ ក្នុងទ្រង់ទ្រាយអន្តរខេត្ត ជាតិ និងអន្តរជាតិ នឹងប្រព្រឹត្តទៅពេញមួយឆ្នាំនេះនៅខេត្ត Binh Thuan និងខេត្ត-ក្រុងចំនួន ៤១ ផ្សេងទៀតនៅវៀតណាម។ តាមនោះ ឧទ្ទេសនាម និងផ្សព្វផ្សាយតម្លៃវប្បធម៌រូបី និងអរូបី និងផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់វៀតណាម; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសារទៅកាន់មិត្តភក្តិ និងភ្ញៀវទេសចរណ៍អំពីខេត្ត Binh Thuan មួយ ដែលយកការអភិវឌ្ឍបៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមេត្រីភាពបិរស្ថាន ជាសសរស្តម្ភ៕