|
បេក្ខជនរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter
(រូបថតៈ xinhua) |
(VOVworld)- ការបង្វែទិសទៅកាន់ទ្វីបអាស៊ីនៅជាបញ្ហាស្នូល។ នេះជាការអះ អាង
របស់លោក Ashton Carter ជាអ្នកដែលបានប្រធានាធិបតីអាមេរិកជ្រើស រើសធ្វើ
ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសលោក Chuck Hagel នាថ្ងៃទី៤កុម្ភៈ។ ក្នុងសម័យ
ដោះសារ១ លោក Ashton Carter បានឲ្យដឹងថា ការធ្វើតុល្យភាពជាមួយទ្វីបអាស៊ី
ឡើងវិញ នៅតែជាចំណុចសំខាន់។ ដោយការកំណត់ថា អាស៊ី ប៉ាស៊ីហ្វិក ជាតំបន់
ស្រូបយកពាក់កណ្តាលចំនួនប្រជាជនលើពិភពលោក ដូច្នេះលោក Carter ចាត់ទុក
ថា តួនាទីស្នូលរបស់អាមេរិកបានរួមចំណែករក្សាស្ថិរភាព និង សន្តិភាពនៅតំបន់
នេះ ។ លោក Carter ក៏បានប្រកាសថា គាំទ្រផែនការរបស់ លោកប្រធានាធិបតី
Obama ស្តីពីការដកទាហានអាមេរិកទាំងស្រុងចេញពី អាហ្គានីស្ថាននាឆ្នាំ២០១៦
ខាងមុខ៕