ប្រអាមេរិកលោក Donald Trump (រូបថត៖ TTXVN) |
នាថ្ងៃទី ១០ ខែសីហា នៅលើទំព័រធ្វីតទ័ររបស់ខ្លួន ប្រអាមេ រិកលោក Donald Trump បានឲ្យដឹងថា លោកនឹងថ្លែងសុន្ទរកថា តាមសំណើររបស់គណបក្សសាធារណរដ្ឋ ដើម្បីចូលរួមការប្រជែងចូលកាន់សេតវិមាន នៅខែវិច្ឆិកានៅឯទីលាន ដែលបានប្រព្រឹត្តិទៅការប្រយុទ្ធ Gettysburg កាលពីឆ្នាំ១៨៦៣ រដ្ឋ Pennsylvania ឬនៅ សេតវិមានទីក្រុងវ៉ាស៊ីនតោន។
ចំណែកគណបក្សប្រជាធិបតេយ្យវិញ កាលពីមុន គណៈកម្មាធិការជាតិនៃគណបក្សប្រជាធិបតេយ្យ (DNC) បានប្រកាសថា លោកអតីតអនុប្រធានាធិបតី Joe Biden នឹងថ្លែងសុន្ទរកថាតាមអ៊ិនធឺណែត តាមសំណើររបស់គណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងតំណែងជាប្រធានាធិបតីនាខែវិច្ឆិការខាងមុខផងដែរ៕