អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak។ (រូបថត៖ AFP/TTXVN) |
ក្នុងការជជែកសួរដេញដោលលើកទី ២ នៅលើកញ្ចក់ទូរទស្សន៍នាយប់ថ្ងៃទី ១៧ ខែកក្កដា អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak បានឲ្យដឹង ថា អាទិភាពលេខ១ របស់លោក គឺដោះស្រាយបញ្ហាអតិផរណា ហើយលោកនឹងមិនទុកឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ មុនពេលអាចកាត់បន្ថយពន្ធនោះទេ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី Liz Trus ដែលបានស្នើឲ្យកាត់បន្ថយការដំឡើងពន្ធលើសហគ្រាស និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ជួយកាត់បន្ថយបន្ទុកប្រមាណជាង ៣០ពាន់លានផោន (៣៦ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ សម្រាប់អ្នកបង់ពន្ធ លោកស្រីបានលើកឡើងថា លោក Rishi Sunak បានដំឡើងពន្ធដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧០ឆ្នាំកន្លងទៅ។ រដ្ឋលេខាធិការទទួល បន្ទុកគោលនយោបាយពាណិជ្ជកម្ម លោក Penny Morsaunt ដែលកំពុងជាប់ចំណាត់ថ្នាក់លេខ៣ ក៏សំដៅទៅលើលោក Rishi Sunak ផងដែរ ដោយបាននិយាយ ថា ប្រជាពលរដ្ឋកំពុងត្រូវការ “សកម្មភាពបន្ទាន់” ដើម្បីកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃ។
យោងតាមបទប្បញ្ញត្តិ ក្នុងរយៈពេល ៣ ថ្ងៃខាងមុខនេះ ជារៀងរាល់ថ្ងៃនឹងមានបេក្ខជនម្នាក់ត្រូវបានដកចេញ ហើយបេក្ខេជនចុងក្រោយពីរនាក់នឹងត្រូវបានសម្រេចដោយសមាជិកគណបក្សអភិរក្សនិយមទាំងអស់។ អ្នកស្នងតំណែងរបស់លោក Boris Johnson នឹងត្រូវបានប្រកាសនៅថ្ងៃទី ៥ ខែកញ្ញាខាងមុខ៕