បេក្ខជនចំនួន ២ នាក់ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងនឹងពិភាក្សាតទល់ជាផ្ទាល់លើកាណាល់ទូរទស្សន៍

Chia sẻ
(VOVworld) – បេក្ខជនតាមកណ្ដាលនិយម លោក Emmanuel Macron និងថ្នាក់ដឹកនាំគណៈបក្សស្តាំនិយមជ្រុល (FN) ​លោកស្រី Marine Le Pen នឹងជជែកពិភាក្សាតទល់ផ្ទាល់លើកាណាល់ទូរទស្សន៍នាថ្ងៃទី ៣ ឧសភា ខាងមុខ  ៤ ថ្ងៃមុនពេលប្រព្រឹត្តទៅការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី ២។ 
បេក្ខជនចំនួន ២ នាក់ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងនឹងពិភាក្សាតទល់ជាផ្ទាល់លើកាណាល់ទូរទស្សន៍ - ảnh 1
បេក្ខជនចំនួន ២ នាក់ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងនឹងពិភាក្សាតទល់ជាផ្ទាល់លើកាណាល់ទូរទស្សន៍ (VNA)


(VOVworld) – បេក្ខជនតាមកណ្ដាលនិយម លោក Emmanuel Macron និងថ្នាក់ដឹកនាំគណៈបក្សស្តាំនិយមជ្រុល (FN) ​លោកស្រី Marine Le Pen នឹងជជែកពិភាក្សាតទល់ផ្ទាល់លើកាណាល់ទូរទស្សន៍នាថ្ងៃទី ៣ ឧសភា ខាងមុខ  ៤ ថ្ងៃមុនពេលប្រព្រឹត្តទៅការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី ២។ យោងតាម ព័ត៌មានដែលឧបការីមួយចំនួនរបស់លោក Macron ផ្តល់នាថ្ងៃទី ២៤ មេសា បានឲ្យដឹងថា៖ ការពិភាក្សាតទល់ផ្ទាល់នេះនឹងត្រូវបានផ្សាយលើកាណាល់ ចំនួន ២ ក្នុងទូទាំងប្រទេស។ មុននេះ នាយកទទួលបន្ទុកយុទ្ធនាការចលនា សម្លេងគាំទ្ររបស់លោកស្រី Le Pen បានអះអាងថា៖ ការជជែកវែកញែកត្រូវ ប្រព្រឹត្តទៅ ដោយសារ វានឹងជួយអ្នកបោះឆ្នោតដឹងច្បាស់លាស់អំពីបេក្ខជនទាំង ពីររូបនេះ។ ក្នុងការបោះឆ្នោតប្រធានាធិតតីជុំទី ១ នាថ្ងៃទី ២៣ មេសា លោក Macron ទទួលបានសម្លេងគាំទ្រចំនួន ២៣,៧៥%  ក្នុងពេលនោះ លោកស្រី Marine Le Pen ឈរលំដាប់ថ្នាក់ទី ២ ដោយមានសម្លេងគាំទ្រគឺ ២១,៥៣%៕ 

ប្រតិកម្មទៅវិញ