|
បេក្ខជន Clinton នាំមុខគូបដិបក្ខ Trump មុនពេលការជជែកតទល់ដំបូង (VNA) |
(VOVworld) – មុនពេលការពិភាក្សាតទល់នាថ្ងៃទី ២៦ កញ្ញា ខាងមុខ
បេក្ខជន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិករបស់គណៈបក្ស
ប្រជាធិបតេយ្យ លោកស្រី Hillary Clinton កំពុងនាំមុខបេក្ខជននៃ
គណៈបក្សសាធារណៈរដ្ឋ មហាសេដ្ឋី Donald Trump។ តាមការស្ទង់មតិនា
ថ្ងៃទី ២៣ កញ្ញា បានឲ្យដឹងថា៖ ៤១% អ្នកបោះឆ្នោតគាំទ្រលោកស្រី
Hillary Clinton ក្នុងពេលនោះ មានតែ ៣៧% អ្នកបោះឲ្យលោក Donald
Trump តែប៉ុណ្ណោះ។ តាមគំរោង ការជជែកតទល់រវាងលោកស្រី Hillary
Clinton និង លោក Donald Trump នឹងប្រព្រឹត្តទៅនៅមហាវិទ្យាល័យ
Hofsa ទីក្រុង New York នាថ្ងៃទី ២៦ កញ្ញា ខាងមុខ៕