ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិងម៉ុលដាវីលោក Nguyen Hong Thach បានមានប្រសាសន៍ថា ការបើកការិយាល័យកុងស៊ុលកិត្តិយសរបស់វៀតណាមនៅទីក្រុង Odessa បានបង្ហាញថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាមួយអ៊ុយក្រែននិងមានបំណងចង់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតរាល់បណ្តាញសហប្រតិបត្តិការទាំងអស់រវាងប្រទេសទាំងពីរ។ អបអរសាទរលោក Nguyen Van Khanh ក្នុងនាមជាកុងស៊ុលកិត្តិយសដំបូងបង្អស់របស់វៀតណាមនៅអ៊ុយក្រែន ឯកអគ្គរដ្ឋទូត Nguyen Hong Thach បានសម្តែងក្តីសង្ឃឹមថាលោក Nguyen Van Khanh និងការិយាល័យកុងស៊ុលកិត្តិយសនឹងចូលរួមវិភាគទានជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងវៀតណាម - អ៊ុយក្រែន ជួយដល់សហគមន៍ជន វៀតណាមនៅ Odessa កាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ចូលរួមវិភាគទានបន្ថែមទៀតសម្រាប់ផលប្រយោជន៍នៃប្រទេសទាំងពីរ៕