បើកការប្រកួតកីឡាកងទ័ពឆ្នាំ ២០២១ នៅវៀតណាមជាមួយនឹងវិញ្ញាសារប្រកួតប្រជែងចំនួន ២

Chia sẻ
(VOVWORLD) - នេះជាលើកដំបូងដែលក្រសួងការពារប្រទេសវៀត ណាមបានរៀបចំវិញ្ញាសារប្រកួតចំនួនពីរក្នុងក្របខ័ណ្ឌ នៃការប្រកួតកីឡាកងទ័ពឆ្នាំ ២០២១ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ៨ រួមមាន៖ បង់ក្លាដែស បេឡារុស ឡាវ ម៉ាលី រុស្ស៊ី អ៊ូបេគីស្ថាន វ៉េណេស៊ុយអេឡានិងក្រុមជម្រើសរបស់វៀតណាម។
បើកការប្រកួតកីឡាកងទ័ពឆ្នាំ ២០២១ នៅវៀតណាមជាមួយនឹងវិញ្ញាសារប្រកួតប្រជែងចំនួន ២ - ảnh 1ប្រតិភូមកពីទូទាំងពិភពលោកបានចូលរួមពិធីបើក (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ៣១ ខែសីហានៅស្រុក My Duc  ទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីបើកវិញ្ញាសារប្រកួតប្រជែងចំនួន ២ គឺ “ អ្នកបាញ់កាំភ្លើងស៊ីប” និង “តំបន់គ្រោះថ្នាក់” ក្នុងក្របខ័ណ្ឌនៃមហោស្រពកីឡាយោធាអន្តរជាតិ (Amy Games)  ឆ្នាំ ២០២១ នៅវៀតណាម។ នេះជាលើកដំបូងដែលក្រសួងការពារប្រទេសវៀតណាមបានរៀបចំវិញ្ញាសារប្រកួតចំនួនពីរ ក្នុងក្រប ខ័ណ្ឌនៃការប្រកួតកីឡាកងទ័ពឆ្នាំ ២០២១ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ៨ រួមមាន៖ បង់ក្លាដែស បេឡារុស ឡាវ ម៉ាលី រុស្ស៊ី អ៊ូបេគីស្ថាន វ៉េណេស៊ុយអេឡានិងក្រុមជម្រើសរបស់វៀតណាម។ ថ្លែងនៅក្នុងពិធីបើក ឧត្តមសេនីយ៍ទោ  Nguyen Van Nghia អនុប្រធានអគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មាធិការរៀបចំការប្រកួតបានមានប្រសាសន៍ថា ការប្រកួតប្រជែងនេះ រួមចំណែកក្នុងការកសាងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសនីមួយៗ ឱ្យកាន់តែរឹងមាំ ការពារស្ថិរភាពនិងការអភិវឌ្ឍនៃប្រទេសនីមួយៗ រួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងភាពក្រីក្រ ប្រយុទ្ធប្រឆាំងនឹងជម្លោះជាតិសាសន៍ ទប់ស្កាត់អំពើភេរវកម្ម ឆ្លើយតបនឹងគ្រោះធម្មជាតិ  និងជួយសង្គ្រោះ ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅជុំវិញពិភពលោក។

បើកការប្រកួតកីឡាកងទ័ពឆ្នាំ ២០២១ នៅវៀតណាមជាមួយនឹងវិញ្ញាសារប្រកួតប្រជែងចំនួន ២ - ảnh 2ឧត្តមសេនីយ៍ទោ Nguyen Van Nghia ថតរូបជាមួយក្រុម  (រូបថត៖ VOV)

“ដោយមានការចូលរួមពីបណ្តាប្រទេស ជាថ្មីម្តងទៀតបានបញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាមនិងកងទ័ពសហព័ន្ធរុស្ស៊ីនិយាយដោយឡែក កងទ័ពប្រជា ជនវៀតណាមជាមួយកងទ័ពនៃសហព័ន្ធរុស្ស៊ីនិងប្រទេសជាមិត្តភក្តិដទៃទៀតនិយាយរួម។ តាម រយៈមហោស្រពកីឡានេះ កងទ័ពរបស់យើងទាំងអស់មិនត្រឹមតែពង្រឹងសមត្ថភាពរបស់ពួកគេ ប្រមូលផ្តុំបទពិសោធន៍ក្នុងការប្រើប្រាស់អាវុធនិងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការការពារប្រជាជន ប្រឆាំងនឹងបញ្ហាសន្តិសុខក្រៅប្រពៃណី និងសន្តិសុខប្រពៃណី។ ជាងនេះទៅទៀត នេះជាឱកាសសម្រាប់យើងក្នុងការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ជាមួយមិត្តភក្តិអន្តរជាតិ ដែលមកស្វែងយល់អំពីវប្បធម៌ប្រទេសជាតិនិងភាពរួសរាយរាក់ទាក់របស់ប្រជាជនវៀតណាម។ ដោយហេតុនេះ បានរួមចំណែកក្នុងការពង្រឹងការយល់ដឹងនិងរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្តាប្រទេស”។

ក្នុងក្របខ័ណ្ឌនៃពិធីបើក បានប្រព្រឹត្តទៅពិធីបើកកន្លែងវប្បធម៌និងការតាំងបង្ហាញអាវុធនិងឧបករណ៍ដែលផលិតនៅវៀតណាម៕

ប្រតិកម្មទៅវិញ