(VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៣៥ ទិវា បោះជំរុំវិស្សមកាលThanh Da
និង បើកការបោះជំរុំវិស្សមកាលលើកទី១ ឆ្នាំ ២០១៣ ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី៣ មិថុនានៅទីក្រុងហូជីមិញ។ការបោះជំរុំវិស្សមកាលThanh Da ត្រូវបាន រៀប ចំឡើង តាំងពីឆ្នាំ ១៩៧៩មក សំដៅលើកទឹកចិត្តបណ្ដាសិស្សានុសិស្សមានស្នាដៃ ខ្ពស់ក្នុង
ការសិក្សា លើកទឹកចិត្តបណ្ដា មាតា បិតាសកម្មជាងក្នុងការងារ ពលកម្មនិងផលិត
កម្ម។ ឆ្នាំ ២០១៣នេះ ការបោះជំរុំវិស្សមកាលThanh Da មាន ប្រធានបទ÷ មោទនភាព
កោះ សមុទ្រមាតុប្រទេស រួមចំណែកពូនជ្រុំបន្ថែម មនោសញ្ជេតនា ស្នេហារ៍ជាតិ មោទនភាពជាតិ …។ល។ ប្អូន Ha Tue Minh កូនសិស្សថ្នាក់ទី៨ នៃសាលាមធ្យមសិក្សារ
Collette បានអោយដឹងថា÷
“ការបោះជំរុំវិស្សមកាលThanh Da ជាទីលានលេងកំសាន្តល្អ មានផលប្រយោជន៍ ជាច្រើន ចំពោះជីវភាពរស់នៅ។ ទន្ទឹមនឹងនោះ ប្អូនៗត្រូវបានតភ្ជាប់ជាមួយមិត្តច្រើន
នាក់ រៀនសូត្របទពិសោធន៍ជាច្រើនពីមិត្តផ្សេងៗទៀតផង៕”
|
បើកការបោះជំរុំវិស្សមកាល Thanh Da ( www.voh.com.vn ) |