បើកការតាំងពិព័រណ៍អន្តរជាតិ VIETBUILD ហាណូយឆ្នាំ ២០២២ លើកទីពីរ

Chia sẻ
(VOVWORLD) - ការតាំងពិព័រណ៌អន្តរជាតិ VIETBUILD ហាណូយឆ្នាំ ២០២២ លើកទី ២ ក្រោមប្រធានបទ “អចលនទ្រព្យ - រចនាផ្នែកខាងក្នុងនិងខាងក្រៅ - សំណង់ និងសម្ភារសំណង់” បានបើកនាព្រឹកថ្ងៃទី ១៥ ខែកញ្ញា នៅវិមានតាំងពិព័រណ៍ជាតិ ស្ថាបត្យកម្ម ផែនការមេ និងសំណង់ (លេខ ១ វិថី Do Duc Duc ទីក្រុងហាណូយ)។
បើកការតាំងពិព័រណ៍អន្តរជាតិ VIETBUILD ហាណូយឆ្នាំ ២០២២ លើកទីពីរ - ảnh 1ពិធីបើកការតាំងពិព័រណ៍អន្តរជាតិ VIETBUILD ហាណូយឆ្នាំ ២០២២ លើកទីពីរ។

ការតាំងពិព័រណ៍នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥-១៩ ខែកញ្ញា ឆ្នាំ ២០២២ ដោយមជ្ឈមណ្ឌលព័ត៌មាន - ក្រសួងសំណង់ និងក្រុមហ៊ុនរៀបចំការតាំងពិព័រណ៍អន្តរជាតិ អចលនទ្រព្យ VIETBUILD ហាណូយ សម្របសម្រួលរៀបចំឡើង។

តាំងពិព័រណ៍អន្តរជាតិ VIETBUILD ហាណូយឆ្នាំ ២០២២ លើកនេះ បានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញជិត ១៥០០ស្តង់ នៃផលិតផលថ្មី បច្ចេកវិទ្យាជឿនលឿន ជាមួយនឹងម៉ាកយីហោមកពីប្រទេសជាច្រើន។ ផលិតផលដែលបានដាក់តាំងបង្ហាញក្នុងតាំអពិព័រណ៌មានការរចនាថ្មី លក្ខណៈពិសេស និងគុណភាពប្រសើរឡើង បំពេញតម្រូវការលំនៅដ្ឋាន សំណង់ និងការតុបតែងផ្នែកខាងក្នុង និងខាងក្រៅដែលកំពុងតែកើនឡើង។

បើកការតាំងពិព័រណ៍អន្តរជាតិ VIETBUILD ហាណូយឆ្នាំ ២០២២ លើកទីពីរ - ảnh 2ស្តង់ទំនិញដែលបានចូលរួមតាំងពិព័រណ៍។ 

ក្នុងក្របខ័ណ្ឌនៃតាងពិព័រណ៍ VIETBUILD ហាណូយ លើកទី២ ឆ្នាំ២០២២ ក៏មានវេទិកាធុរកិច្ច - សន្និសីទអតិថិជន; កម្មវិធីផ្លាស់ប្តូរ ជួបប្រាស្រ័យ និងតភ្ជាប់ពាណិជ្ជកម្មរវាងនាយកដ្ឋាន ទីភ្នាក់ងារ អង្គការ និងសមាគមធុរកិច្ចនៅតាមបណ្តាខេត្ត និងទីក្រុងភាគខាងជើង តាមទម្រង់ដោយផ្ទាល់ផង និងតាមអ៊ីនធឺណែតផង៕

 

ប្រតិកម្មទៅវិញ