បើកការដ្ឋានសាងសង់មន្ទីរពេទ្យអន្តរជាតិដំណាក់កាលទី ២ ចំណុះមន្ទីរពេទ្យមជ្ឈឹម Hue

Chia sẻ

(VOVWORLD) - នាថ្ងៃទី៦ មេសា នៅទីក្រុង Hue នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួម ពិធីបើកការដ្ឋានសាង សង់មន្ទីរពេទ្យអន្តរជាតិដំណាក់កាលទី២ ចំណុះមន្ទីរពេទ្យមជ្ឈឹម Hue  ដោយចំណាយទុន វិនិ យោគសរុបជិត ៤០០ ពាន់លានដុង (១៧លានដុល្លារអាមេរិក) ជាមួយនឹងគ្រែប្រមាណ ៣០០ តាមស្តង់ដារអន្តរជាតិ។

បើកការដ្ឋានសាងសង់មន្ទីរពេទ្យអន្តរជាតិដំណាក់កាលទី ២ ចំណុះមន្ទីរពេទ្យមជ្ឈឹម Hue - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូបានចុចប៊ូតុងចាប់ផ្តើមសាងសង់មន្ទីរពេទ្យអន្តរជាតិដំណាក់កាលទី២ ចំណុះមន្ទីរពេទ្យមជ្ឈឹម Hue (រូបថត៖ VGP/Nhat Bac)

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ក្នុងការវិនិយោគ និងចំណាយថវិកាសម្រាប់បុព្វហេតុថែទាំ និងការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ដើម្បីប្រជាជនគ្រប់រូបអាចទទួលបានសេវាកម្មសុខាភិបាលអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រពៃណីល្អប្រសើនិងសមិទ្ធិផលដែលមន្ទីរពេទ្យមជ្ឈឹម Hue សម្រេចបាននាពេលថ្មីៗនេះ ដែលរួមចំណែកដល់សមិទ្ធិផលរួមនៃវិស័យសុខាភិបាល ជាពិសេសក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសថ្មីៗនេះ មន្ទីរពេទ្យបានធ្វើការវះកាត់ប្តូរសរីរាង្គចំនួន ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង (ថ្ងៃទី ២ និងទី ៣ ខែមេសា) ដែលជាកំណត់ត្រាសម្រាប់អង្គភាពរហូតមកដល់បច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យមជ្ឈឹម Hue រីកសាយភាយនូវបទពិសោធន៍ល្អៗ ក្នុងការគ្រប់គ្រងស្វ័យភាព អភិបាលកិច្ច លទ្ធកម្មបរិក្ខារពេទ្យ និងលើកកម្ពស់សម្ភារៈបរិក្ខាររាងកាយ និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពបំផុត៕

ប្រតិកម្មទៅវិញ