បើកការដ្ឋានសាងសង់ផ្ទះប្រជុំជីវភាពសហគមន៍សម្រាប់ប្រជាជនដើមកំណើត វៀតណាមនៅខេត្តកំពត កម្ពុជា

Van Do - Tam Hieu
Chia sẻ
(VOVWORLD) - គម្រោងការណ៍ផ្ទះប្រជុំជីវភាពសហគមន៍និងថ្នាក់រៀនភាសាវៀតណាម-ខ្មែរ ត្រូវបានកសាងឡើងលើទំហំផ្ទៃដី ២៨៥ម៉ែត្រការ៉េ នៅទីក្រុងកំពត ដោយ មានតម្លៃប្រមាណ២៥ម៉ឺនដុល្លាអាមេរិក។
បើកការដ្ឋានសាងសង់ផ្ទះប្រជុំជីវភាពសហគមន៍សម្រាប់ប្រជាជនដើមកំណើត វៀតណាមនៅខេត្តកំពត កម្ពុជា - ảnh 1ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ VOV PhnomPenh)
នាថ្ងៃទី២៧ មករា នៅទីក្រុងកំពត ភាគខាងត្បូងព្រះរាជាណាចក្រកម្ពុជា សមាគមន៍ខ្មែរ-វៀតណាមបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្ទះប្រជុំជីវភាព សហគមន៍សម្រាប់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមនៅក្នុងតំបន់។
គម្រោងការណ៍ផ្ទះប្រជុំជីវភាពសហគមន៍និងថ្នាក់រៀនភាសាវៀតណាម-ខ្មែរ ត្រូវបានកសាងឡើងលើទំហំផ្ទៃដី ២៨៥ម៉ែត្រការ៉េ នៅទីក្រុងកំពត ដោយ មានតម្លៃប្រមាណ២៥ម៉ឺនដុល្លាអាមេរិក។
នាព្រឹកថ្ងៃដដែល ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបាន រៀបចំពិធីប្រគល់អំណោយចំនួន៥០កញ្ចប់ជូនគ្រួសារដើមកំណើតវៀតណាម ដែលមានស្ថានភាពរស់នៅលំបាកបំផុតនៅខេត្ត កំពត ក្នុងបំណងជួយប្រជាជន ទទួលអំណរបុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ដោយភាពកក់ក្ដៅនិងសុខសាន្តត្រាណ៕

ប្រតិកម្មទៅវិញ