បើកកម្មវិធីភាពដៃគូនៅតំបន់ប៉ាស៊ីហ្វិកឆ្នាំ ២០១៩

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៦ ខែឧសភា នៅទីក្រុង Tuy Hoa (ខេត្ត Phu Yen) បានប្រព្រឹត្តទៅការបើកកម្មវិធីភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិកឆ្នាំ ២០១៩ (Pacific Parnership - PP19)។ PP19 គឺជាសកម្មភាពមួយដែលត្រូវបានរៀបចំឡើងសំដៅទប់ទល់នឹង គ្រោះមហន្តរាយធម្មជាតិ។
បើកកម្មវិធីភាពដៃគូនៅតំបន់ប៉ាស៊ីហ្វិកឆ្នាំ ២០១៩ - ảnh 1 បើកកម្មវិធីភាពដៃគូនៅតំបន់ប៉ាស៊ីហ្វិកឆ្នាំ ២០១៩

អញ្ជើញចូលរួមក្នុងកម្មវិធី PP19 មានអ្នកជំនាញកងទ័ពអាមេរិក និងអ្នកជំនាញដទៃៗទៀតមកពីប្រទេសជាច្រើនដូចជាប្រទេសកាណាដា ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស និងថៃ។ គួរបញ្ជាក់ថា PP19 ត្រូវបានប្រារព្ធឡើងនៅខេត្ត Phu Yen ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ ១៨ ខែឧសភាដោយមានសកម្មភាពចំនួន ១១៧ ដូចជា ការពិនិត្យសុខភាពនិងព្យាបាលសំរាប់ប្រជាជន ក៏ដូចជាការផ្លាស់  ប្តូរជំនាញវិជ្ជាជីវៈផ្នែកសុខភាពនិង រៀបចំសិក្ខាសាលាស្តីពីការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិផងដែរ។ លោកស្រី Mary Tarnowka អគ្គកុងស៊ុលនៃសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថាតាមរយៈកម្មវិធីភាពជាដៃគូនៅប៉ាស៊ីហ្វិកឆ្នាំ ២០១៩ និងកម្មវិធីមនុស្សធម៌ដទៃទៀតនោះ អាមេរិករួមជាមួយដៃគូនានាមានបំណងចង់ជួយឧបត្ថម្ភដល់ប្រទេសវៀតណាម ដើម្បីសំរេចឲ្យបាននូវគោលដៅរបស់ខ្លួនក្នុងការកសាងភាពទប់ទល់នឹងគ្រោះមហន្តរាយ ព្រមទាំងរួមចំណែកក្នុងការធានាឱ្យមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនឹងក្លាយជាតំបន់ប្រកបដោយសុវត្ថិភាពផងដែរ៕

ប្រតិកម្មទៅវិញ