បើកកម្មវិធី “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” ឆ្នាំ២០២២

Chia sẻ
(VOVWORLD) - កម្មវិធីនេះប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែសីហានៅទីក្រុង Ha Giang។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្តចំនួន ៦ នៅតំបន់ Viet Bac (តំបន់ភាគខាងជើងវៀតណាម) ទន្ទឹមនឹងនោះ ជំរុញតម្រូវការទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង នាយប់ថ្ងៃទី ២៦ ខែសីហា នៅទីក្រុង Ha Giang គណៈកម្មាធិការប្រជាជនខេត្ត បានបើកកម្មវិធី “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” - ២០២២។

កម្មវិធីនេះប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែសីហានៅទីក្រុង Ha Giang។ ជាសកម្មភាពជាផ្លូវការក្នុងការដាក់ពង្រាយសកម្មភាពសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយសកម្មភាពជាបន្តបន្ទាប់ ដែលតភ្ជាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍រវាងបណ្តាខេត្ត Viet Bac ក្នុងឆ្នាំ ២០២២ កម្មវិធីនេះរួមមានៈ សកម្មភាពស្ទង់មតិដើម្បីកសាងផលិតផលតភ្ជាប់ទំនាក់ទំនងថ្នាក់តំបន់ ការបង្ហាញ និងការតាំងពិពណ៌ណែនាំរូបភាពរបស់ភូមិសាស្ត្រ ប្រជាជន និងវប្បធម៌នៃគោលដៅក្នុងស្រុកនីមួយៗ បង្កើតបានជាផលិតផលទេសចរណ៍អន្តរតំបន់។

កម្មវិធីទេសចរណ៍ “ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” ចាប់ផ្តើមដោយបណ្តាខេត្ត Viet Bac ត្រូវបានរៀបចំឡើងអស់រយៈពេល ១៣ ឆ្នាំប្តូរវែន ក្នុងចំណោមខេត្តក្នុងក្រុមសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ