បើកកិច្ចសន្ទនាពហុភាគីស្តីពី APEC ឆ្ពោះទៅឆ្នាំ២០២០និងអនាគត

Chia sẻ
(VOVWORLD) -កិច្ចសន្ទនាពហុភាគីរបស់ APEC ស្តីពីទស្សនវិស័យ២០២០និងអនាគតបានប្រារព្ធ នៅទីក្រុងហាណូយ (វៀតណាម)នាព្រឹកថ្ងៃទី១៦ឧសភា។
បើកកិច្ចសន្ទនាពហុភាគីស្តីពី APEC ឆ្ពោះទៅឆ្នាំ២០២០និងអនាគត - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិ ក្នុងពិធី (រូបថតៈ VOV)

នេះជាគោលគំនិតថ្មីរបស់ វៀតណាមក្នុងឆ្នាំ APEC ២០១៧ ជាមួយនឹងគោលបំណងបង្កើតវេទិកាមួយសម្រាប់ ផ្លាស់ប្តូរគំនិតច្នៃប្រឌិត កសាងទស្សនវិស័យ APEC ក្រោយឆ្នាំ២០២០ ដើម្បីតាមនោះ កំណត់ទិសដៅនៃសំណើរមួយចំនួនសម្រាប់ដាក់ជូនរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំ ជាន់ខ្ពស់នាខែវិច្ឆកាខាងមុខ។ អញ្ជើញថ្លែងអនុសសន៍នៅក្នុងពិធីបើកកិច្ចសន្ទនា នា ព្រឹកថ្ងៃទី១៦ឧសភា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចាត់ទុកថា APEC កំពុងឈរចំពោះមុខរាល់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ពិភពលោក។ ដើម្បី APEC បន្តក្លាយទៅជាតំបន់មានការតភ្ជាប់យ៉ាងខ្លាំងក្លា APEC ត្រូវកសាង ទស្សនវិស័យថ្មីក្រោយឆ្នាំ២០២០ សំដៅនាំមកឲ្យ APEC នូវតម្លៃនិងតួនាទីថ្មីក្នុង រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងតំបន់ដែលកំពុងមានការផ្លាស់ប្តូរ។ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖

        “កំណើននឹងមិនអាចស្ថិរភាពប្រសិនបើគ្មានការគ្របដណ្តបអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងសង្គម។ ហើយកំណើននឹងមិនអាចស្ថិរភាពប្រសិនបើមិនជម្រុញការ កែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកំពស់សមត្ថភាពច្នៃប្រដិតនិងប្រកួតប្រជែង ទាំងខឿនសេដ្ឋកិច្ចផងនិងសហគ្រាសនានាផង។ កូនសោសម្រាប់ជោគជ័យថ្មីរបស់ APEC បច្ចុប្បន្នគឺត្រូវយកប្រជាជននិងសហគ្រាសជាស្នូលសម្រាប់ការអភិវឌ្ឍន៍”។

        ជំនួបសន្ទនានេះជាឱកាសដើម្បីអ្នករៀបចំផែនការមេគោលនយោបាយ អ្នក ជំនាញការរបស់ APEC ជួបពិភាក្សាដើម្បីបើកចេញគោលគំនិតថ្មីនិងវិធានការ កសាងទស្សនវិស័យ APEC ក្រោយឆ្នាំ២០២០ រួមចំណែកសំខាន់ទៅក្នុងជោគជ័យ នៃសប្តាហ៍ជាន់ខ្ពស់ ដែលបានរៀបចំនៅទីក្រុង Da Nang (វៀតណាម) នាខែវិច្ឆិកា ខាងមុខ៕

ប្រតិកម្មទៅវិញ