បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥

Van Do, Phung Kien - អ្នកយកព័ត៌មាន VOV ប្រចាំកម្ពុជា
Chia sẻ

(VOVWORLD) - នាថ្ងៃទី៣ ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី៥៥ (AMM-៥៥) បានបើកនៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ាន និងអគ្គលេខា ធិការអាស៊ាន។

បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ - ảnh 1សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងពិធីបើក (រូបថត៖ VOV)

អញ្ជើញថ្លែងក្នុងពិធីបើក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកឡើងវិញនូវដំណើរអភិវឌ្ឍន៍រយៈពេល ៥៥ ឆ្នាំរបស់អាស៊ាន; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ ដែលមិនអាចទាយទុកជាមុនបាន ហើយបញ្ហាប្រឈមកាន់តែកើនឡើង ជាងពេលណាៗទាំងអស់ អាស៊ានចាំបាច់ត្រូវរួបរួម លើកកំពស់តួនាទីស្នូលរបស់ខ្លួន និងខិតខំកសាងសហគមន៍ឯកភាពក្នុងភាពចម្រុះ” តភ្ជាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន្ន។ ដើម្បីរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យអាស៊ាន ពង្រឹងការសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការរិចរិលបរិស្ថាន ហើយពិចារណាលើការកសាងកិច្ចព្រមព្រៀងអាស៊ានបៃតង និងធ្វើអាជីវកម្មជាអតិបរមានូវសក្តានុពលនិងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ បន្ទាប់ពីពិធីបើក រដ្ឋមន្ត្រីការបរទេសអាស៊ានបានចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌ AMM-៥៥។

បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ - ảnh 2រដ្ឋមន្ត្រីការបរទេសអាស៊ានថតរូបរួមគ្នា (រូបថត៖ VOV)

នៅមុនពិធីបើកនោះ នៅព្រឹកថ្ងៃទី៣ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

មុននោះ រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ប្រធាន AMM-៥៥។ ពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីយូរអង្វែងរវាងវៀតណាមនិងកម្ពុជា រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពរក្សានិងជម្រុញការផ្លាស់ប្តូរគណៈប្រតិភូក៏ដូចជាយន្តការសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយផ្សេងទៀត ដោយប្តេជ្ញាថា នឹងខិតខំសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីឲ្យលើសពី ១០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរនឹងរៀបចំព្រឹត្តិការណ៍នានាក្នុងឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៦៧ - ២០២២)៕

ប្រតិកម្មទៅវិញ