កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី២ ខែសីហា។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់មន្ត្រីការបរទេសជាច្រើនរបស់អាស៊ាននិងប្រទេសជាដៃគូដទៃទៀត។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើទី៥៤នេះ ដោយប្រទេសប្រ៊ុយណេ ដែលជាប្រធានអាស៊ានឆ្នាំ២០២១ ធ្វើជាអធិបតី។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ និងបណ្តាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានជាមួយដៃគូដូចជា អាមេរិក ចិន រុស្ស៊ី កូរ៉េខាងត្បូង ជប៉ុន គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់អាស៊ាននឹងបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ ខែសីហា។
ក្នុងកិច្ចប្រជុំលើកនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាលើបញ្ហាជាច្រើនដែលតំបន់និងពិភពលោកកំពុងយកចិត្តទុកដាក់។ ក្នុងនោះ ផ្តោតសំខាន់ទៅលើការកសាងសហគមន៍អាស៊ាន កិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ រួមទាំងដោះស្រាយវិប័ត្តនយោបាយនៅមីយ៉ាន់ម៉ានិងបញ្ហាសមុទ្រខាងកើតជាដើម៕