បើកកិច្ចប្រជុំកំពូលយុវជនអាស៊ាន-កូរ៉េខាងត្បូង លើកទី៣

Chia sẻ
(VOVWORLD) - កិច្ចប្រជុំនេះមានការចូលរួមពីយុវជនកូរ៉េខាងត្បូងជាង ១០០ នាក់ និងប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដូចជា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម តាមទម្រង់អនឡាញ និងផ្ទាល់មុខ។
បើកកិច្ចប្រជុំកំពូលយុវជនអាស៊ាន-កូរ៉េខាងត្បូង លើកទី៣ - ảnh 1កិច្ចប្រជុំកំពូលយុវជនកូរ៉េខាងត្បូង-សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣

“កិច្ចប្រជុំកំពូលយុវជនកូរ៉េខាងត្បូង-សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា នៅមជ្ឈមណ្ឌលយុវជនអន្តរជាតិនៅខ័ណ្ឌ Gangseo ទីក្រុងសេអ៊ូល កូរ៉េខាងត្បូង។ កិច្ចប្រជុំនេះមានការចូលរួមពីយុវជនកូរ៉េខាងត្បូងជាង ១០០ នាក់ និងប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដូចជា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម តាមទម្រង់អនឡាញ និងផ្ទាល់មុខ។

នៅក្នុងពិធីបើកដែលត្រូវបានផ្សាយបន្តផ្ទាល់តាម Youtube លោកស្រី Achala Abeysinghe នាយិកាតំបន់អាស៊ីនៃវិទ្យាស្ថានកំណើនបៃតងសកល (GGGI) និងសកម្មជន Park Ha-yeong មកពីអង្គការយុវជនដើម្បីបរិស្ថានបៃតងកូរ៉េខាងត្បូង(GEYK) បានធ្វើបទបង្ហាញលើប្រធានបទ " អនាគតអាចជាក្ដីសុបិន" និង "យុវជនដើម្បីកំណើនបៃតង"។ នៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ ត្រូវនឹងថ្ងៃទី ១២ ខែសីហា អង្គប្រជុំនឹងចេញសេចក្តីថ្លែងការណ៍របស់យុវជនកូរ៉េខាងត្បូង-អាស៊ាន។ អនុរដ្ឋមន្ត្រីក្រសួងនារី និងក្រុមគ្រួសារកូរ៉េខាងត្បូង លោកស្រី Lee Ki-soon បានសម្តែងក្ដីរំពឹងថា ព្រឹត្តិការណ៍នេះនឹងក្លាយជាមាត់ទ្វារសម្រាប់សម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការរបស់យុវជនកូរ៉េខាងត្បូង និងអាស៊ាន ដែលជាម្ចាស់នៃអនាគតផងដែរ៕

ប្រតិកម្មទៅវិញ