បើកកិច្ចប្រជុំកំពូល MERCOSUR

Chia sẻ
(VOVWORLD) - ការដែលបូលីវី ចូលជាសមាជិក MERCOSUR គឺជា "សមិទ្ធិផលដ៏សំខាន់" សម្រាប់ប្លុកនេះ។ ទន្ទឹមនឹងនោះ ចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម ប្រធានាធិបតីបូលីវី លោក Luis Arce បាននិយាយថា ការចូលជាសមាជិក MERCOSUR គឺជា "ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងសមាហរណកម្មក្នុងតំបន់" ។
បើកកិច្ចប្រជុំកំពូល MERCOSUR - ảnh 1ថ្នាក់ដឹកនាំនៃប្រទេសសមាជិកចំនួនបួននៃទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)ក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR រួមមានអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ) បានបើកជាផ្លូវការនាថ្ងៃទី ៧ ខែធ្នូ នៅទីក្រុង Rio de Janeiro ប្រេស៊ីល។ កិច្ចប្រជុំនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិក MERCOSUR និងប្រធានាធិបតីបូលីវី លោក Luis Arce ។

ក្នុងកិច្ចប្រជុំនាថ្ងៃទី ៧ ធ្នូ MERCOSUR បានប្រកាសពីការសម្រេចចិត្តដាក់បញ្ជូលបូលីវីឲ្យក្លាយទៅជាសមាជិកផ្លូវការទី ៥ នៃអង្គការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នេះ។ អញ្ជើញថ្លែងនៅទីនេះ ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva បានអះអាងថា ការដែលបូលីវី ចូលជាសមាជិក MERCOSUR គឺជា "សមិទ្ធិផលដ៏សំខាន់" សម្រាប់ប្លុកនេះ។ ទន្ទឹមនឹងនោះ ចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម ប្រធានាធិបតីបូលីវី លោក Luis Arce បាននិយាយថា ការចូលជាសមាជិក MERCOSUR គឺជា "ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងសមាហរណកម្មក្នុងតំបន់" ។

បូលីវីនឹងមានរយៈពេល ៤ ឆ្នាំដើម្បីកែសម្រួលគោលនយោបាយពន្ធនាំចូល និងនាំចេញស្របតាមបទប្បញ្ញត្តិគយរបស់ MERCOSUR ។ បន្ទាប់ពីដំណើរការនេះ ទីក្រុង La Paz មានសិទ្ធិបោះឆ្នោតលើការសម្រេចចិត្តនៅក្នុងប្លុក។ ជាមួយនឹងការដាក់បញ្ចូលបូលីវី ទីផ្សារ MERCOSUR នឹងត្រូវបានបង្កើនចំនួនប្រជាជនពី ២៨៣ លាននាក់ទៅ ២៩៥ លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ