សម្តេចប៉ាប Francis ក៏នឹងចូលរួមកិច្ចប្រជុំកំពូល G៧ លើកនេះ ដោយគួសសញ្ញាជាលើកទីមួយដែលមានសម្តេចប៉ាបបានចូលរួមកិច្ចប្រជុំ។ តាមផែនការ សម្តេចប៉ាបនឹងថ្លែងសុន្ទរកថានៅថ្ងៃទី ១៤ ខែមិថុនា (ម៉ោងក្នុងស្រុក) អំពីការសន្យា និងហានិភ័យដែលបណ្តាលមកពីបញ្ញាសិប្បនិមិត្ត (AI) ហើយបានអំពាវនាវឱ្យបញ្ឈប់ជម្លោះនាពេលបច្ចុប្បន្ននៅក្នុងពិភពលោក។
កិច្ចប្រជុំកំពូល G7 នៅទីក្រុង Borgo Egnazia ប្រទេសអ៊ីតាលី ថ្ងៃទី ១៣ខែមិថុនា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
ទទួលស្វាគមន៍មេដឹកនាំ G៧ ដែលចូលរួមក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះអ៊ីតាលី លោកស្រី Giorgia Meloni បានឲ្យដឹងដថា កិច្ចប្រជុំលើកនេះសំដៅផ្ញើរសារនៃការសន្ទនា និងសាមគ្គីភាពជាមួយតំបន់អឌ្ឍគោលខាងត្បូង។ លោកស្រី Meloni ក៏បានប្រៀបប្រដូច G៧ ទៅនឹងដើមអូលីវបុរាណ ដែលជានិមិត្តនៃតំបន់ Puglia ជាមួយនឹង "ឫសគល់រឹងមាំ និងមែកឈើឆ្ពោះទៅអនាគត"។
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមិថុនា របៀបវារៈនៃកិច្ចប្រជុំកំពូលរួមមានសម័យប្រជុំចំនួន ៦ ស្តីពីការអភិវឌ្ឍន៍អាហ្វ្រិក និងការប្រែប្រួលអាកាសធាតុ ស្ថានភាពនៅមជ្ឈិមបូព៌ា ជម្លោះនៅអ៊ុយក្រែន បញ្ហាជនចំណាកស្រុក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងសម័យប្រជុំពិសេសមួយ ដែលផ្តោតលើបញ្ញាសិប្បនិម្មិត និងថាមពល៕