ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ២០ ខែសីហា កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ គណៈកម្មាធិការចម្រុះ លើកទី ១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម - កម្ពុជា (វៀតណាម - កម្ពុជា JC ១៧) បានបើកនៅទីស្នាក់ការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅកម្ពុជារាជធានីភ្នំពេញ។
កិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីធ្វើបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការ និងស្វែងរកវិធានការជំរុញលើគ្រប់វិស័យថែមទៀត។ នេះគឺជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្ដូរនូវទស្សនៈសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទ្វេភាគីនៅក្នុងតំបន់ និងអន្តរជាតិ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសង្កត់ធ្ងន់ថា កិច្ចប្រជុំ JC លើកទី ១៧ រវាងវៀតណាម - កម្ពុជានឹងពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ក៏ដូចជារួមចំណែកទៅក្នុងសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ។
នាថ្ងៃដដែល កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) ក្នុងក្របខ័ណ្ឌសនៃ សម័យប្រជុំលើកទី ១៧ គណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌វិទ្យាសាស្ត្រនិងបច្ចេកទេសបានប្រព្រឹត្តទៅនៅរាជធានានីភ្នំពេញ ក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung និងរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អ៊ាត សោភា។
នៅទីនេះ ក្រសួង ស្ថាប័ននៃភាគីទាំងពីរបានត្រួតពិនិត្យ និងវាយតម្លៃអំពីរាល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលទទួលបានចាប់ពីសម័យប្រជុំលើកទី ១៦ មក ក៏ដូចជាលើកសំណើរនានា ដើម្បីដាក់ជូនប្រធានគណកម្មាធិការនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung និងរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អ៊ាត សោភា បានជឿជាក់ថា ដោយមានការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ដល់ផ្នែកស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមកនោះ សម័យប្រជុំលើកទី ១៧ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជានាពេលខាងមុខ ក្រោមសហអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុននោះ នឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ហើយថែមទាំងឆ្លើយតបនឹងក្ដីសង្ឃឹមរបស់ភាគីទាំងពីរផងដែរ៕