បើក AMS ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី VOV ឈ្នះពានរង្វាន់អន្តរជាតិរបស់ AIBD

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ១៨ (AMS ២០២៣) ក្រោមប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព”បានបើកនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។  
បើក AMS ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី VOV ឈ្នះពានរង្វាន់អន្តរជាតិរបស់ AIBD - ảnh 1ថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូនេស៊ី និង AIDB ចូលរួមពិធីបើក AMS ២០២៣។ រូបថត៖ VOV

ចូលរួមមានអនុប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក Marup Amin អគ្គលេខាធិការរងអង្គការសហប្រជាជាតិ Armida Salsiah Alisjahbana និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោក កៅ គឹម ហួន (Kao Kim Hourn)។

AMS ២០២៣ គឺជាកិច្ចប្រជុំពិសេសរបស់វិទ្យាស្ថានអភិវឌ្ឍន៍ផ្សាយសម្លេងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែឧសភា ដោយមានការចូលរួមពីគណៈប្រតិភូជាង ៥០០ នាក់មកពីប្រទេសចំនួន ៤០។ ចូលរួមក្នុងកិច្ចប្រជុំ គណៈប្រតិភូបានស្តាប់តំណាងអន្តរជាតិ និងក្រុមវាគ្មិនចែករំលែកបទពិសោធន៍ ក្នុងការកសាងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយនិរន្តរភាព; តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចពិភពលោក; អនាគតនៃការផ្សព្វផ្សាយ ចំពោះមុខការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងការសម្របខ្លួន; ទិសដៅបន្ទាប់នៃប្រព័ន្ធផ្សព្វផ្សាយ។

បើក AMS ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី VOV ឈ្នះពានរង្វាន់អន្តរជាតិរបស់ AIBD - ảnh 2តំណាងក្រុមអ្នកនិពន្ធ VOV1 បានទទួលរង្វាន់ពិសេសសម្រាប់សម្រាប់ស្នាដៃវិទ្យុ។ រូបថត៖ VOV

នៅចុងបញ្ចប់នៃសម័យប្រជុំកាលពីរសៀលម្សិលមិញ អង្គប្រជុំបានប្រារព្ធពិធីប្រគល់ពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ AIBD (AIBD International Media Award 2023) សម្រាប់ស្នាដៃល្អបំផុតក្នុងឆ្នាំ ២០២៣។ វិទ្យុសម្លេងវៀតណាម (VOV) បានឈ្នះពានរង្វាន់របស់គណៈមេប្រយោគ (THE JURY AWARD FOR RADIO PROGRAMME) សម្រាប់ស្នាដៃវិទ្យុដែលមានចំណងជើងថា "កំពូល ៦៨៩ សេចក្តីប្រាថ្នាសន្តិភាព" ដោយក្រុមអ្នកនិពន្ធ Vu Duy, Thu Hoa, Lan Anh, Hang Nga, Nguyen Hang - នៃគណៈកម្មការព្រឹតិ្តប័ត្រព័ត៌មាន (VOV1)៕

ប្រតិកម្មទៅវិញ