|
ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhari ទៅសាកសួរសុខទុក្ខជនរងគ្រោះក្នុុងការវាយប្រហារនៅមន្ទីរពេទ្យនៅ Abuja កាលពីថ្ងៃទី៤ តុលា ឆ្នាំ២០១៥ (រូបថត៖Reuters/TTXVN) |
(VOVworld) - រដ្ឋាភិបាលនីហ្សេរីយ៉ាបានបញ្ជាក់ព័ត៌មានស្ដីអំពីការចាប់ខ្លួនឈ្មោះ
Mohammed Usman ដែលជាប់សង្ស័យថាជាមេបញ្ជាការក្រុមប្រដាប់អាវុធ Boko
Haram ដែលបានអនុវត្តន៍ការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី២៦ សីហា ឆ្នាំ
២០១១ តម្រង់ទៅលើអគាររបស់អ.ស.បនៅរដ្ឋធានី Abuja។ការចាប់ខ្លួននេះជា
ជំហានលោតផ្លោះធំមួយក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម។ឈ្មោះ
Mohammed Usman ជាអ្នកចាត់ចែង សកម្មភាពភេរវកម្មនៅ នីហ្សេរីយ៉ា ហើយមាន
ការទាក់ទិនដល់ការវាយប្រហារភេរវកម្មដែលបណ្ដាល ឲ្យមនុស្សជាច្រើននាក់ស្លាប់៕