និស្សិតអន្តរជាតិមកពីឡាវ និងកម្ពុជា ស្វែងយល់អំពីប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម

Chia sẻ
(VOVWORLD) - កម្មវិធីនេះក៏ជាប៉ុស្តិ៍មួយដើម្បីជួយនិស្សិតឡាវ និងកម្ពុជាយល់កាន់តែច្បាស់អំពីទំនៀមទំលាប់របស់គ្រួសារវៀតណាម និងកាន់តែស្អិតរមួតជាមួយប្រជាជនវៀតណាម ដើម្បីពេលពួកគេត្រឡប់មកផ្ទះវិញ ពួកគេនឹងចងចាំជានិច្ចនូវភាពកក់ក្តៅរបស់គ្រួសារ វៀតណាម ក្នុងអំឡុងពេលបានសិក្សានៅទីក្រុងហូជីមីញ។
និស្សិតអន្តរជាតិមកពីឡាវ និងកម្ពុជា ស្វែងយល់អំពីប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម - ảnh 1សិស្សានុសិស្សមកពីប្រទេសឡាវ និងកម្ពុជាកំពុងសិក្សាស្វែងយល់អំពីវត្ថុរបស់កងកម្លាំងពិសេសសាយហ្គន (រូបថត៖ VOV)

នាថ្ងៃទី ២ មេសា នៅទីក្រុងហូជីមិញ សម្ព័ន្ធសមាគមអង្គការមិត្តភាពទីក្រុងហូជីមិញ បានសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ ដើម្បីរៀបចំកម្មវិធី “តាមចរន្តប្រវត្តិសាស្ត្រ - កងកម្លាំងពិសេសសាយហ្គ័ន” ដោយរៀបចំឲ្យនិស្សិតឡាវនិងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ទៅទស្សនាតំបន់ប្រវត្តិសាស្ត្រដែលជាប់ទាក់ទងនឹងកងកម្លាំងពិសេសសាយហ្គ័ន”។ និស្សិតឡាវ និងនិស្សិតកម្ពុជាបានទៅទស្សនាបេតិកភណ្ឌចំនួនបីកន្លែង។ លោក Ho Xuan Lam អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង ហូជីមិញបានឲ្យដឹងថា៖ “សកម្មភាពទាំងនេះជួយឱ្យប្អូនៗ យល់ពីតម្លៃនៃសន្តិភាព សិក្សាឲ្យបានល្អដើម្បីបម្រើប្រទេសជាតិ យល់កាន់តែច្បាស់អំពីមិត្ត វៀតណាម ដែលពួកគេបានចំណាយយុវវ័សម្រាប់រស់នៅ និងសិក្សា។ កម្មវិធីនេះក៏ជាប៉ុស្តិ៍មួយដើម្បីជួយនិស្សិតឡាវ និងកម្ពុជាយល់កាន់តែច្បាស់អំពីទំនៀមទំលាប់របស់គ្រួសារ វៀតណាម និងកាន់តែស្អិតរមួតជាមួយប្រជាជន វៀតណាម ដើម្បីពេលពួកគេត្រឡប់មកផ្ទះវិញ ពួកគេនឹងចងចាំជានិច្ចនូវភាពកក់ក្តៅរបស់គ្រួសារវៀតណាម ក្នុងអំឡុងពេលបានសិក្សានៅទីក្រុងហូជីមីញ”៕

ប្រតិកម្មទៅវិញ