និស្សិតវៀតណាមនៅអ៊ូស្រ្តាលីឆ្ពោះទៅសមុទ្រខាងកើត

Chia sẻ
(VOVworld) – សិក្ខាលសាលា “ការពារអធិបតេយ្យភាពកោះ
សមុទ្ររបស់វៀតណាម” ត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះ
នៅមហាវិទ្យាល័យ Queensland ទីក្រុង Brisbane របស់អ៊ូស្ត្រាលី។

និស្សិតវៀតណាមនៅអ៊ូស្រ្តាលីឆ្ពោះទៅសមុទ្រខាងកើត - ảnh 1
និស្សិតវៀតណាមនីអ៊ូស្រ្តាលីឆ្ពោះទៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – សិក្ខាលសាលា “ការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម” ត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះនៅមហាវិទ្យាល័យ Queensland ទីក្រុង Brisbane
របស់អ៊ូស្ត្រាលី។ អតីតអនុប្រធានរដ្ឋវៀតណាម លោកស្រី Truong My Hoa និងជា
ប្រធានក្លឹប “ដើម្បីប្រជុំកោះ Hoang Sa និង Truong Sa ជាទីស្រឡាញ់” រួមជាមួយ
និស្សិតវៀតណាមជាច្រើននាក់បានចូលរួមព្រឹត្តិការណ៍នេះ។ ថ្លែងមតិនៅទីនេះ
លោកស្រី Truong My Hoa បានចាត់ទុកថា៖ បណ្ដាការសន្ទនានិងសិក្ខាសាលាដូច្នេះ
ត្រូវបានរៀបចំឡើងយ៉ាងច្រើនដើម្បីមជ្ឈដ្ឋានជនវ័យក្មេងយល់បន្ថែមអំពីការកសាង
និងការពារអធិបេតេយ្យភាពនិងបូរភាពដែនដីរបស់ប្រទេសជាតិ។ បញ្ចប់សិក្ខាសា
លានេះ សមាគមនិស្សិតវៀតណាមនៅមហាវិទ្យាល័យ Queensland បានចេញសេចក្តី
ថ្លែងការណ៍រួមដោយសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីបំរ៉ែបំរួលនាពេលថ្មីៗ
នៅសមុទ្រខាងកើតហើយប្រឆាំងជំទាស់រាល់អំពើដោយឯកតោភាគីដែលធ្វើផ្លាស់
ប្តូរស្ថានភាពនៅសមុទ្រខាងកើតព្រមទាំងគាំទ្រការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុង
ការដោះស្រាយជំលោះដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ