និស្សិតវៀតណាមនៅកម្ពុជាទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងកម្មវិធី អគ្គទីប្រឹក្សាវៀតណាមប្រចាំនៅកម្ពុជា លោក Ngo Van Tuat បានឲ្យដឹងថា សកម្មភាពស្វាគមន៍ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ ប្រព្រឹត្តទៅចំពេលដែលព្រឹត្តិការណ៍សំខាន់ៗជាច្រើនត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះនៅទាំងប្រទេសវៀតណាម និងកម្ពុជា ជាពិសេសគឺពិធីរំលឹកខួបលើកទី៤៥ នៃជ័យជម្នះ ៧ មករា ១៩៧៩។ 
និស្សិតវៀតណាមនៅកម្ពុជាទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ - ảnh 1អគ្គទីប្រឹក្សាវៀតណាមប្រចាំនៅកម្ពុជា លោក Ngo Van Tuat ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV)

កាលពីយប់ថ្ងៃទី ១៣ មករា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សមាគមនិស្សិតវៀតណាមនៅកម្ពុជា បានរៀបចំកម្មវិធី សួរស្ដីឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤។ ចូលរួមកម្មវិធីនេះមាន និស្សិតវៀតណាមជិត ១០០នាក់ និស្សិតអន្តរជាតិ តំណាងសមាគមខ្មែរ-វៀតណាម ស្ថាប័នតំណាង និងសហគ្រាសវៀតណាមនៅកម្ពុជាមួយចំនួនទៀត។ ថ្លែងមតិក្នុងកម្មវិធី អគ្គទីប្រឹក្សាវៀតណាមប្រចាំនៅកម្ពុជា លោក Ngo Van Tuat បានឲ្យដឹងថា សកម្មភាពស្វាគមន៍ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ ប្រព្រឹត្តទៅចំពេលដែលព្រឹត្តិការណ៍សំខាន់ៗជាច្រើនត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះនៅទាំងប្រទេស
វៀតណាម និងកម្ពុជា ជាពិសេសគឺពិធីរំលឹកខួបលើកទី៤៥ នៃជ័យជម្នះ ៧ មករា ១៩៧៩។ លោក Ngo Van Tuat បានសង្កត់ធ្ងន់ថា ជំនាន់វ័យក្មេងចាំបាច់ត្រូវចេះគោរព ថែរក្សា និងពង្រីកប្រពៃណីនៃទំនាក់ទំនងដ៏ល្អប្រសើរនោះ។

និស្សិតវៀតណាមនិងភ្ញៀវអញ្ជើញ បានរួមគ្នាចូលរួមសម្តែងវប្បធម៌សិល្បៈដ៏វិសេសវិសាល ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិ និងចំណងសាមគ្គីភាពរវាងជំនាន់វ័យក្មេងវៀតណាម និងមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ